
ចិន៖ រោងចក្រផលិតថាមពលនុយក្លេអ៊ែរដ៏ធំរបស់ចិនត្រូវបានចាប់ផ្តើមសាងសង់ រោងចក្រថាមពលនេះគឺជាគម្រោងថាមពលដ៏សំខាន់របស់ប្រទេសចិន។ រោងចក្រនេះមានទីតាំងនៅទីក្រុង Taizhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន រោងចក្រថ្មីនេះត្រូវបានគេរំពឹងថានឹងផលិតអគ្គិសនីបាន ១០ ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំ។
គម្រោងទាំងមូលនៃរោងចក្រថាមពលនុយក្លេអ៊ែរ Sanmen ត្រូវបានបែងចែកជាបីដំណាក់កាល។ យូនីតទី ១ និងទី ២ សម្រាប់ដំណាក់កាលទី១ ត្រូវបានតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋ និងបានចូលដំណើរការពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨ ដោយថាមពលអគ្គិសនីប្រើប្រាស់បានលើសពី ៧៨ ពាន់លានគីឡូវ៉ាត់ម៉ោង រហូតមកដល់បច្ចុប្បន្ន។
គម្រោងដំណាក់កាលទី ២ នឹងបញ្ចប់ការសាងសង់អគារលេខ ៣ ដែលបានចាប់ផ្តើមសាងសង់កាលពីខែមិថុនា ដែលនីមួយៗមានសមត្ថភាពបញ្ជូនថាមពលជាង ១.២៥ លានគីឡូវ៉ាត់ និងមានអាយុកាលជាង៦០ឆ្នាំ។

បន្ទាប់ពីការបញ្ចប់ទាំងបីដំណាក់កាល រោងចក្រ Sanmen ត្រូវបានគេរំពឹងថានឹងមានសមត្ថភាពដំឡើងលើសពីប្រាំលានគីឡូវ៉ាត់ និងអាចបង្កើតថាមពលបាន ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលស្មើនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ៣០ លានតោនក្នុងមួយឆ្នាំ។
លោក Wei Junming អ្នកគ្រប់គ្រងផ្នែកត្រួតពិនិត្យសុវត្ថិភាពនៃគម្រោងនេះបាននិយាយថា "ការបញ្ចប់នៃគម្រោងនេះនឹងធានាបាននូវការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់នៅក្នុងខេត្ត Zhejiang និងផ្នែកភាគខាងកើតទាំងមូលនៃប្រទេសចិន ដែលរួមចំណែកដល់គោលដៅកាត់បន្ថយការបំភាយកាបូនរបស់ប្រទេសចិន"៕