
ពលរដ្ឋថៃជាច្រើនរយនាក់នាថ្ងៃ ពុធ នេះបានប្រមូលផ្តុំគ្នាមុខសភាជាតិថៃដោយមានទាំងការងូតទឹកលាងសម្អាតរបបផ្តាច់ការ និងបាតុកម្មទល់មុខសភាដោយក្នុងនោះមានទាំងការបិតរូបថតលោក ប្រាយុទ្ធ និងធ្វើការចាក់ទឹកលើរូបថតលោកប្រាយុទ្ធថែមទៀតផង។ ក្រុមបាតុករបានដាក់ធុងទឹក សាប៊ូដុសខ្លួន អំបោស និងមុង ដើម្បី«សម្អាត» ផ្លាកសញ្ញា និងច្រកចូលសភាដោយបាតុករជឿជាក់ថាប្រទេសថៃនិងមិនមានការដឹកនាំផ្តាច់ការឡើយ។

គួរបញ្ជាក់ថានាពេលថ្មីៗនេះព្រះមហាក្សត្រថៃបានប្រកាសរំលាយសភាជាតិមុនការបោះឆ្នោតមកដល់ ការបោះឆ្នោតនាយករដ្ឋមន្រ្តីថៃនិងប្រព្រឹត្តនៅក្នុងខែឧសភាឆ្នាំ ២០២៣ នេះ។ បក្សប្រឆាំងដ៏ធំជាមួយលោកប្រាយុទ្ធគឺកូនស្រីរបស់លោក ថាក់ស៊ីន ក៏បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះដែរ៕


