Yearendyearend1140x150

សម្ដេច ស ខេង ជំរុញក្រសួងយុត្តិធម៌ពន្លឿនការជំនុំជំរះក្ដី ក្នុងការប្រឆាំងគ្រឿងញៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ងៃទី២១ ខែមីនា បានជំរុញដល់ក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការសម្របសម្រួល ដើម្បីពន្លឿនការជំនុំជំរះក្ដី ក្នុងការយុទ្ធប្រឆាំងគ្រឿងញៀនបានឆាប់រហ័ស។ ពិធីនេះធ្វើឡើងក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេច ស ខេង បានជំរុញអាជ្ញាធរក្រសួង-ស្ថាប័ន អង្គភាពជំនាញ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យបទល្មើសគ្រឿងញៀន ។ ដើម្បីអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៣ អាជ្ញាធរអនុវត្តមានមន្ត្រីបម្រើការងារនៅតាមខ្សែបន្ទាត់ព្រំដែន និងខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ និងលើកផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅកម្ពុជា។

សម្ដេចក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមផ្សព្វផ្សាយ ណែនាំបន្ត និងអនុវត្តទិសស្លោករបស់រាជរដ្ឋាភិបាល ៣កុំ ១រាយការណ៍ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន៕

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបបង្ក្រាបបាន ៦,៣៩០ ករណី ស្មើនឹង ១០១.៣០%ប្រៀបធៀបនឹងឆ្នាំ ២០២១ (៦,៣០៨ករណី) មានចំនួនច្រើនជាង ៨២ករណីកើនឡើង១.៣០% ជនសង្ស័យសរុប ឃាត់ខ្លួន ១៥,០០២នាក់ ស្មើនឹង១០៧.៣២%ប្រៀបធៀបនឹងឆ្នាំ២០២១ មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤,៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស ៣១៩នាក់ (ស្រី៤៣នាក់) ស្មើនឹង១០ជនជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង