Yearendyearend1140x150
Img 0571

គម្រោងសាងសង់ផ្លូវកាត់តាមព្រៃសហគមន៍ក្នុងខេត្តព្រះវិហារត្រូវបានកែប្រែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ គម្រោងផ្លូវមួយខ្សែដែលនឹងត្រូវកាត់តាមព្រៃសហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកែប្រែ ដោយប្រជាសហគមន៍ថា ការសាងសង់ផ្លូវកាត់ព្រៃសហគមន៍របស់ពួកគេ នឹងនាំឱ្យមានការឈូសឆាយដីព្រៃ ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វមានការកើនឡើង។ ផ្អែកលើការបញ្ហាទាំងនេះ ផែនការផ្លូវថ្មីត្រូវបានកែប្រែ ហើយផ្លូវថ្មីនឹងមិនកាត់តាមព្រៃសហគមន៍ឡើយ។

អាជ្ញាធរស្រុកគូលែន គ្រោងសាងសង់ផ្លូវប្រវែង ៨,៥ គីឡូម៉ែត្រ ដើម្បីតភ្ជាប់ភូមិព្រៃវែង និងភូមិតែល ដោយប្រើប្រាស់ថវិកាក្រុមប្រឹក្សាឃុំ។ គម្រោងផ្លូវមួយខ្សែដែលនឹងត្រូវកាត់តាមព្រៃសហគមន៍តំបន់ការពារធម្មជាតិសម្បូរអភិវឌ្ឍន៍ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកែប្រែ។ សហគមន៍សម្បូរអភិវឌ្ឍន៍ជឿជាក់ថា ការសាងសង់ផ្លូវកាត់ព្រៃសហគមន៍របស់ពួកគេ នឹងនាំឱ្យមានការឈូសឆាយដីព្រៃ ការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វមានការកើនឡើង ដោយសារតែផ្លូវថ្មីអាចបង្ករការងាយស្រួលចូលទៅក្នុងព្រៃរបស់ពួកគេ។ ផ្អែកលើបញ្ហាទាំងនេះ ផែនការផ្លូវថ្មីត្រូវបានកែប្រែ ហើយផ្លូវថ្មីនឹងមិនកាត់តាមព្រៃសហគមន៍ឡើយ។

ភាពជោគជ័យរបស់សហគមន៍សម្បូរអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាកង្វល់របស់ពួកគេជាមួយអាជ្ញាធរមូលដ្ឋានបង្ហាញអោយឃើញថា ការបង្កើនសមត្ថភាពសហគមន៍ក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាអភិរក្សព្រៃឈើ។ ការទំនាក់ទំនងនេះក៍បង្ហាញពីសារៈសំខាន់នៃការជួបសន្ទនារវាងអ្នកពាក់ព័ន្ធ និងការចូលរួមដែលដឹកនាំដោយសហគមន៍ជាមួយអាជ្ញាធរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង