ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួលក្នុងការកកើតឡើងនូវស្រទាប់កម្ដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើននឹងអាចមានភ្លៀងដោយអន្លើ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C - អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
២-តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ -C
• សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C - អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C