
មូស្គូ៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិន លោក ស៊ី ជីងភីងថា រុស្ស៊ីបើកទូលាយ ដើម្បីពិភាក្សាអំពីសំណើរបស់ចិន ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន នៅពេលចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់នៅវិមានក្រឹមឡាំង។
កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅពេលដែលប្រទេសចិនព្យាយាមបង្ហាញខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងជម្លោះអ៊ុយក្រែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានព្រមានពិភពលោកមិនគួរចាញ់បោកការចល័តសកម្មភាពរបស់ទីក្រុងប៉េកាំងនោះទេ។
ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ស៊ី ក៏ជាការបង្ហាញការគាំទ្រដល់លោក Putin ដែលឯកោជាអន្តរជាតិផងដែរ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមបានចេញដីកាចាប់ខ្លួនលោក ជុំវិញការចោទប្រកាន់ពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។
សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុងប៉េកាំងពីបទលួចនាំចេញសព្វាវុធទៅក្រុងមូស្គូ ខណៈចិនបានបដិសេធយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានសម្តែងការសង្ស័យលើសំណើអ៊ុយក្រែនរបស់លោក ស៊ី ដោយព្រមានថាចិនកំពុងរៀបចំយុត្តិសាស្រ្តផ្តល់ជំនួយដល់រុស្សី៕