Yearendyearend1140x150

«បច្ចេកវិទ្យាកសិកម្មឆ្លាតវៃចិន»ជួយសម្រួលដល់កម្លាំងពលកម្មក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ បច្ចេកវិទ្យា និងឧបករណ៍កសិកម្មទំនើប និងឆ្លាតវៃចិន ត្រូវបានគេមើលឃើញនៅទូទាំងប្រទេសចិន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដាំដុះ និងទិន្នផលខ្ពស់ ខណៈដែលការសាបព្រួសនៅនិទាឃរដូវកំពុងដំណើរ។ នៅខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បន្លែជាង ២០០ ហិកតា ថ្មីៗនេះបានឈានចូលដល់រដូវប្រមូលផល។

លោក Cheng Xianjie អ្នកគ្រប់គ្រងមូលដ្ឋានបន្លែក្នុងប្រទេសបាននិយាយថា៖ «ឥឡូវនេះយើងកំពុងដាំត្រសក់ក្នុងផ្ទះកញ្ចក់ចម្រុះដែលមានផ្ទៃដីជាង១ហិកតា។ លោកបន្ថែមថាការដាំបន្លែនៅតាមជម្រាលភ្នំ និងព្រៃភ្នំគឺ ប្រកបដោយភាពច្នៃប្រឌិតរបស់រដ្ឋាភិបាលក្នុងតំបន់ក្នុងការអភិវឌ្ឍន៍កសិកម្មទំនើប។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាង ២ ឆ្នាំ តំបន់នេះបានលេចចេញជាមូលដ្ឋានដាំបន្លែស្តង់ដារខ្ពស់លើផ្ទៃដីជាង ២០០ហិកតា។

ជាមួយនឹងគ្រឿងបរិក្ខារកសិកម្មបច្ចេកវិទ្យាខ្ពស់ និងប្រព័ន្ធដាំដុះ បន្លែដែលមានគុណភាពខ្ពស់ និងទិន្នផលខ្ពស់ត្រូវបានដាំដុះនៅតាមផ្ទះកញ្ចក់ភ្នំ និងបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ទូទាំងប្រទេស និងក្រៅប្រទេស។ កសិករដាំបន្លែម្នាក់បានឲ្យដឹងថា "តាមរយៈការដាំបន្លែនៅលើភ្នំជាមួយនឹងប្រព័ន្ធធារាសាស្រ្តរួមបញ្ចូលគ្នានៃទឹក និងជី យើងទទួលបានទិន្នផលល្អ និងជួយសម្រួលដល់កម្លាំងពលកម្មក្នុងស្រុកជាខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង