Img 1426
Swift cc time

ពិធីប្រុងពាលី«សុំភ្លើងអាទិទេព»សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំឡើងមុខប្រាសាទអង្គរវត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ពិធីប្រុងពាលី បួងសួងសុំសេចក្តីសុខ មុនព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន នៅព្រឹកថ្ងៃទី២០មីនានេះ បានធ្វើឡើងនៅក្តាបែន ខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះបានរៀបចំ តាមបែបសាសនា មុននឹងព្រះមហាក្សត្រប្រទានព្រះអគ្គិជ័យកីឡា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខនេះ។

ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាព លោក ថោង ខុន ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង តំណាងអាជ្ញាធរខេត្តសៀមរាប អ្នកមុខអ្នកការជាច្រើនរូបទៀត។

ពិធីប្រុងពាលីសុំភ្លើងអាទិទេពនេះ ធ្វើឡើងមុខមួយថ្ងៃព្រះរាជពិធីសុំព្រះអគ្គិកីឡា ពីព្រះអាទិទេព សម្រាប់ព្រះអគ្គិកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នៅប្រាសាទអង្គរវត្ត។

ពិធីនេះរៀបចំឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ ព្រមទាំងរៀបចំពិធីរត់ដង្ហែព្រះអគ្គិកីឡានេះ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសផងដែរ៕


Khcct banner

អត្ថបទទាក់ទង