Img 1426
Swift cc time

ព្រះមហាក្សត្រយាងដល់ខេត្តសៀមរាប ដើម្បីប្រទាន«ព្រះអគ្គីកីឡាស៊ីហ្គេម»ស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃនេះស្តេចបានយាងមកដល់ទឹកដីខេត្តសៀមរាប ដើម្បីបំពេញព្រះរាជកិច្ច ក្នុងព្រះរាជពិធីសុំភ្លើង«ព្រះអគ្គីកីឡា»នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១មីនាស្អែកនេះ ដែលជាពេលវេលាដ៏ល្អ និងជាថ្ងៃដែលព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅថ្ងៃស្អែកនេះ «ព្រះអគ្គីកីឡា» នឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌។ បន្ទាប់មក នឹងដង្ហែចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងត្រឡប់មកកម្ពុជាវិញ ដោយឆ្លងកាត់ខេត្តមួយចំនួន ដោយការជិះកង់ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលជាកន្លែងប្រារព្ឋពិធីបើក ត្រូវនឹងល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទកភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕


Khcct banner

អត្ថបទទាក់ទង