
អាំស្ទែដាំ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីយប់មិញនេះបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ពីអ៊ុយក្រែន។
ចំណាត់ការផ្លូវច្បាប់ដ៏អង់អាចនឹងកាតព្វកិច្ចរដ្ឋសមាជិកចំនួន ១២៣ របស់តុលាការក្នុងការចាប់ខ្លួនលោកពូទីន ហើយនិងផ្ទេរគាត់ទៅកាន់ទីក្រុងឡាអេសម្រាប់ការកាត់ទោស ប្រសិនបើពូទីនជាន់ទឹកដីដែលកំពុងចេញដីការតាមចាប់ខ្លួនរូបលោក។

ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ថាកងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងពេលការលុកលុយប្រទេសអ៊ុយក្រែន ហើយវិមានក្រឹមឡាំងបានចាត់ទុកការសម្រេចរបស់តុលាការ "ទុកជាមោឃៈ"៕