Yearendyearend1140x150

សែលកាត ក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួនមួយក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ចំនួន២៧៤ ដែលត្រូវបានកែលម្អច្រើនជាងគេបំផុត១០ភាគរយ ទទួលបានពានរង្វាន់ Global Rising Star Award ពី Opensignal សម្រាប់ បទពិសោធន៍ល្បឿនដោនឡូត ដែលប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

បន្ទាប់ពីការប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួនរួចមក ប្រតិបត្តិករទូរគមនាគមន៍ខ្មែរតែមួយគត់នៅលើទីផ្សារគឺក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានឈ្នះពានរង្វាន់ Global Rising Star Awards 2023 ពីក្រុមហ៊ុនវិភាគឯករាជ្យ ដ៏ល្បីល្បាញនៅលើពិភពលោក គឺ Opensignal។

ពានរង្វាន់ Global Rising Star Awards 2023 គឺជាពានរង្វាន់ដែលធ្វើការជ្រើសរើសអ្នកឈ្នះ ដោយវាយតម្លៃទៅលើប្រតិបត្តិករកំពូលទាំង៣០ជុំវិញពិភពលោកដែលអ្នកប្រើប្រាស់បានឃើញនូវភាគរយនៃការកែលម្អច្រើនបំផុតលើបទពិសោធបណ្ដាញសេវាទូរស័ព្ទចល័តក្នុងឆ្នាំចុងក្រោយនេះ ក៏ដូចជាចូលរួមអបអរសាទរដល់ប្រតិបត្តិករដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការកែលម្អបទពិសោធសម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លី។

ចេញពីពានរង្វាន់ Global Rising Star Awards 2023 សម្រាប់បទពិសោធន៍ល្បឿនដោនឡូត – ដែលមានភាពប្រសើរឡើងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ សែលកាត ស្ថិតក្នុងលំដាប់កំពូលទាំង៣០ដែលមានល្បឿនដោនឡូតកើនឡើងសរុបជាមធ្យម ៥១.៤ភាគរយ រវាង H2 ២០២១ និង H2 ២០២២។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង

៣០មានតែពានរង្វាន់ Global Rising Stars ចំនួន១២ប៉ុណ្ណោះដែលត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សែលកាត ជាក្រុមហ៊ុនមួយក្នុងចំណោចក្រុមហ៊ុនទាំងនោះ។ ជាមួយនឹងពិន្ទុធ្វើឱ្យប្រសើរឡើង៥១.៤ភាគរយរបស់ខ្លួន សែលកាត បានបង្ហាញពីការកើនឡើងភាគរយខ្ពស់លើល្បឿនដោនឡូតច្រើនជាង ក្រុមហ៊ុន Hot Mobile ពីប្រទេសអ៊ីស្រាអែល, Cellcom ពីប្រទេសអ៊ីស្រាអែល, Ufone ពីប្រទេសប៉ាគីស្ថាន, Claro ពីប្រទេសព័រតូរីកូ, Zong ពីប្រទេសប៉ាគីស្ថាន, Pelephone ពីប្រទេសអ៊ីស្រាអែល, Chunghwa ពីប្រទេសតៃវ៉ាន់ និង Telemach ពីប្រទេសក្រូអាត។

ការឈ្នះពានរង្វាន់ Opensignal Rising Star 2023 គឺជាលើកទីមួយហើយដែលសែលកាតទទួលបានពានរង្វាន់ Global Mobile Network Experience Awards សម្រាប់បទពិសោធន៍ល្បឿដោនឡូតពីOpensignal ហើយត្រូវបានសន្មតថាជាគំនិតផ្តួចផ្តើមដែលបង្កើតថាមពលឡើងវិញរបស់ម៉ាកយីហោឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពនៃបណ្ដាញ។

លោក Simon Perkins នាយកប្រតិបត្តិរបស់ សែលកាត មានប្រសាសន៍ថា៖ “យើងមានសេចក្ដីរីភើបរីករាយជាខ្លាំងក្នុងការទទួលពានរង្វាន់នេះសម្រាប់សែលកាត។ រឿងមួយគឺថាជាការទទួលស្គាល់ថា្នក់ជាតិ និងមួយវិញទៀតគឺត្រូវបានធៀបទៅនឹងប្រតិបត្តិករផ្សេងទៀតលើពិភពលោក។ យើងក៏ត្រូវបានរាប់ថាជាក្រុមហ៊ុនជាកំពូលទាំង៣០ដែលមានការរីកចម្រើនបំផុត។ ដើម្បីត្រូវបានចុះបញ្ជីនៅក្នុងកម្មវិធី Opensignal Global Rising Star Awards 2023 សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវបទពិសោធល្បឿនដោនឡូតជាមួយនឹងប្រតិបត្តិករសកលធំៗមួយចំនួនដូចជា T-Mobile ពីប្រទេសព័រតូរីកូ, Cellcom ពីប្រទេសអ៊ីស្រាអែល, Maxis ពីប្រទេសម៉ាឡេស៊ី, STC ពីប្រទេសបារ៉ែន ក្នុងចំណោមអ្នកផ្សេងទៀត គឺជាសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍មួយ ដែលមិនអាចទៅរួចឡើយ ប្រសិនបើគ្មានភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Huawei និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកផ្នែកវិស្វកម្មរបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រតិបត្តិករទាំង៣០នេះ ហើយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនេះជាផ្នែកនៃបញ្ជីឈ្មោះរង្វាន់របស់សែលកាត”។

ការរួមបញ្ចូលនូវសមិទ្ធិផលបណ្តាញរបស់ សែលកាត ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺជាការពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទីតាំងសេវាកម្មបន្ថែមក្នុងខេត្តចំនួន១០ ដំណោះស្រាយ IBS និង Microcells ដើម្បីបំពេញចន្លោះខ្វះខាតក្នុងតំបន់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញ និង"បុរី" ការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តាញពេញលេញ ការដាក់ឲ្យដំណើរការ VoLTE ការធ្វើដំណើរការ Carrier Aggregation ពេញលេញនៅក្នុងខេត្តទាំង១៦។

បច្ចុប្បន្ន សែលកាត មានពានរង្វាន់ និងបណ្ណសរសើរជាង៤០ ចាប់តាំងពីការដាក់ដំណើរការបណ្ដាញ 4G នៅឆ្នាំ២០១៧មក ដោយអបអរសាទរសមិទ្ធិផលក្នុងបណ្តាញ ការច្នៃប្រឌិតផលិតផល យុទ្ធនាការទីផ្សារ និងការអនុវត្តសាជីវកម្ម។ ពានរង្វាន់ Opensignal Global Rising Star Award សម្រាប់ល្បឿនដោនឡូត គឺជាកម្មវិធីដ៏មានកិត្យានុភាពបំផុតរបស់ខ្លួនដោយបានពង្រឹងតំណែងរបស់ សែលកាត ថាមិនត្រឹមតែជាបណ្តាញដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងសកលសម្រាប់ដំណើរការ និងគុណភាពទូរគមនាគមន៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Opensignal Global Mobile Network Experience Awards សូមចូលទៅកាន់៖ https://www.opensignal.com/reports/2023/02/global-state-of-the-mobile-network-experience-awards

ពានរង្វាន់ Opensignal - ពានរង្វាន់ Global Mobile Network Experience Awards 2023 ដោយផ្អែកលើការវិភាគឯករាជ្យនៃការវាស់វែងចល័តដែលបានកត់ត្រាក្នុងអំឡុងពេលថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២២ © 2023 Opensignal Limited ។

អំពី សែលកាត

សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាតមានអតិថិជនជាង៤លាននាក់ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការនិងកម្សាន្តផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីកដើម្បីសម្រួលនិងកសាងសហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។

អំពី Huawei

Huawei គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ បេសកកម្មរបស់ក្រុមហ៊ុន Huawei គឺនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គេហដ្ឋាន និងអង្គការសម្រាប់ពិភពលោកដែលមានភាពវៃឆ្លាត និងតភ្ជាប់យ៉ាងពេញលេញ។ ត្រង់ចំណុចនេះយើងនឹងជំរុញការតភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់ការចូលប្រើបណ្តាញស្មើៗគ្នា ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ពិភពឆ្លាតវៃផ្ដល់ជូនថាមពលបច្ចេកទេសកុំព្យូទ័រដែលចម្រុះក្នុងការបញ្ចូនក្លោដនិងភាពភាពឆ្លាតវ័យប្រកបដោយសព្វដ្ឋភាព កសាងវេទិការឌីជីថលប្រកបដោយថាមពលដើម្បីជួយដល់ឧស្សាហកម្ម និងអង្គការទាំងអស់ឱ្យកាន់តែមានភាពរហ័សរហួន ប្រសិទ្ធភាព និងថាមវន្ត កំណត់បទពិសោធន៍អ្នកប្រើប្រាស់ឡើងវិញជាមួយ AI ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ផ្ទាល់ខ្លួន និងឆ្លាតវៃជាងនៅគ្រប់កាលៈទេសៈទាំងអស់។

អំពី Opensignal

Opensignal គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកនៃការយល់ដឹងឯករាជ្យ និងទិន្នន័យរួមបញ្ចូលបទពិសោធន៍បណ្តាញ និងដំណើរការទីផ្សារនៅទូទាំងប្រតិបត្តិករ converged, wireless និង broadband ។ វិធីសាស្រ្តរួមដែលផ្តោតលើអតិថិជនរបស់យើងអនុញ្ញាតឱ្យអ្នកផ្តល់សេវាទំនាក់ទំនងកែលម្អបណ្តាញរបស់ពួកគេ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។

នៅក្នុងពិភពលោកដែលសេវាកម្មតភ្ជាប់លែងត្រូវបានវិនិច្ឆ័យដោយការធ្វើតេស្តវិស្វកម្មនៃល្បឿន និងការគ្របដណ្តប់ យើងផ្តោតលើបទពិសោធន៍ជាក់ស្តែង។ យើងវាស់ស្ទង់បទពិសោធន៍បណ្តាញដែលអ្នកប្រើប្រាស់ទទួលបានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ផ្ដើមការរុករកតាមអ៊ីនធឺណិត រហូតដល់ការបើកវីដេអូ និងការលេងហ្គេមអនឡាញច្រើន។

បទពិសោធន៍បណ្តាញជាការពិតជាក់ស្ដែងណាស់គឺជាកត្តាមួយដែលមានឥទ្ធិពលលើជម្រើសរបស់អតិថិជន។

ទិន្នន័យទីផ្សាររបស់យើងបង្ហាញពីជម្រើសប្រចាំថ្ងៃដែលពួកគេ បង្ហាញពីអ្វីដែលពិតជាសំខាន់ចំពោះពួកគេ និងផលប៉ះពាល់លើអ្នកប្រើប្រាស់ទាំងអស់នៅក្នុងទីផ្សារ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង