Yearendyearend1140x150
Img 0571

ប៉េរូប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយព្យុះស៊ីក្លូនវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េរូ៖ រដ្ឋាភិបាលនៃទីក្រុងលីម៉ា រដ្ឋធានីនៃប្រទេសប៉េរូ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារតែព្យុះស៊ីក្លូន Yaku បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងតំបន់។

ផ្លូវជាច្រើនក្នុងទីក្រុងត្រូវបានជន់លិចដោយទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yaku ជាមួយនឹងអគារលំនៅដ្ឋានមួយចំនួនត្រូវបានបំផ្លាញ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឲ្យមានការបាក់ដីនៅតំបន់ភ្នំផងដែរ។

អ្នកស្រុកក្នុងទីក្រុង Lima ឲ្យដឹងថា "ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានហូរធ្លាក់ពីលើភ្នំ។ ឥឡូវនេះ ទឹកជំនន់ភ្លាមៗក៏បានកើតឡើងផងដែរនៅក្នុងតំបន់ដែលខ្ញុំរស់នៅ (Las Colinas) ហើយយើងត្រូវការជំនួយពីនាយកដ្ឋានការពារស៊ីវិល"។

ដោយរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ទន្លេជាច្រើនក្នុងទីក្រុង Lima រួមទាំងទន្លេ Rimac បានកត់ត្រាបរិមាណទឹកកើនឡើងយ៉ាងខ្លាំង។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិរបស់ប្រទេសប៉េរូបានប្រកាសថាស្រុកចំនួន ១៨ ក្នុងទីក្រុងលីម៉ាស្ថិតនៅក្រោមភាពអាសន្នរយៈពេល ៦០ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃច័ន្ទ។

សេវាជាតិសម្រាប់ឧតុនិយម និងជលសាស្ត្ររបស់ប្រទេស បាននិយាយថា បច្ចុប្បន្នព្យុះស៊ីក្លួនរឺ Yaku កំពុងផ្លាស់ទីទៅភាគខាងលិចឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសប៉េរូ ប៉ុន្តែភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅតែទំនងជាវាយប្រហារទីក្រុងលីម៉ា ពីថ្ងៃពុធដល់ថ្ងៃសុក្រនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង