681 ezgif.com resize
Swift cc time

ព្រះមហាក្សត្រនឹងប្រទានព្រះអគ្គីកីឡាស៊ីហ្គេម នៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី២១មីនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពឯកសារ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត នៅភ្នំពេញ នាព្រឹកថ្ងៃនេះ សម្តេច ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេច នឹងអញ្ជើញទៅខេត្តសៀមរាប ដង្ហែយាងព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះអគ្គីកីឡាស៊ីហ្គេម នៅមុខប្រាសាទអង្គរវត្ត។

សូមជម្រាបថា «ព្រះអគ្គីកីឡា» នឹងដង្ហែចេញពីប្រាសាទអង្គរវត្ត កាត់តាមវង់តូច និងចូលមកក្រុងសៀមរាបដោយរក្សាទុកក្នុងវត្តរាជបូណ៌។ បន្ទាប់មក នឹងដង្ហែចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងត្រឡប់មកកម្ពុជាវិញ ដោយឆ្លងកាត់ខេត្តមួយចំនួន ដោយការជិះកង់ ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដែលជាកន្លែងប្រារព្ឋពិធីបើក ត្រូវនឹងល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ៕ 

Khcct banner

អត្ថបទទាក់ទង