681 ezgif.com resize
Swift cc time

ក្រសួងអប់រំអំពាវនាវឱ្យគ្រឹះស្ថានសិក្សាពង្រឹងនិងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី១៥ មីនា បានចេញសេចក្ដីណែនាំស្តីពី ការពង្រឹងនិងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ ដើម្បីបណ្តុះ និងពង្រឹងស្មារតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ព្រមទាំងចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិខ្មែរឱ្យបានគង់វង្សនិងរីកចម្រើនថែមទៀត។

បើតាមសេចក្ដីណែនាំ ក្រសួងអប់រំ ស្នើអោយគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវចាត់ចែងរៀបចំ និងរកឯកសារពាក់ព័ន្ធនឹង ការពង្រីកចំណេះលើផ្នែកវប្បធម៌-អរិយធម៌ ក៏ដូចជារៀបចំយន្តការចូលអាន និងសិក្សាក្នុងបណ្ណាល័យ ដោយចែកវេន ឬរៀបកាលវិភាគឱ្យបានច្បាស់លាស់ និងបង្កលក្ខណៈងាយស្រួលក្នុងការអាន សិក្សា និងស្រាវជ្រាវ ដោយមានការដឹកនាំនិងសម្របសម្រួលសិក្សា ដោយគ្រូឈរថ្នាក់ ឬគ្រូឯកទេសភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។

បន្ថែមពីនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ ត្រូវជំរុញសិស្សឱ្យចូលខ្ចី និងបំផុសឱ្យសិស្សរកជាវសៀវភៅទាំងនេះយកទៅអាននៅផ្ទះ ដោយគ្រូដាក់បញ្ហា ដូចជាសំណួរ ឬលំហាត់ និងធ្វើការត្រួតពិនិត្យ កែលម្អនាពេលបន្ទាប់។ រៀបចំចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រឡងឆមាស និងប្រឡងថ្នាក់ជាតិ ក្នុងមុខវិជ្ជាភាសាខ្មែរនិង អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម៕

Khcct banner

អត្ថបទទាក់ទង