Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ម៉ាឡេស៊ីដឹកនាំអត្តពលិកចំនួន ៦៧៧នាក់ ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
អត្តពលិកម៉ាឡេសុី / រូបភាពដោយ៖  Cambodia 2023

ភ្នំពេញ៖ ក្រុមប្រឹក្សាអូឡាំពិកនៃប្រទេសម៉ាឡេសុី កាលពីថ្មីៗនេះ បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះមន្រ្តី និងអត្តពលិក ដែលបានចូលរួមប្រកួតជ្រើសរើស តំណាងប្រទេសរបស់ខ្លួនសម្រាប់ការប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកាសនេះធ្វើឡើងនៅទីក្រុង Putrajaya ។

លោក Dr.Tan Sri Mohamad Norza Zakaria ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេសុី បានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាករ មានចំនួន ៩១៤នាក់ ក្នុងនោះអត្តពលិក ៦៧៧នាក់ (កីឡាករ ៤០៣នាក់ កីឡាការិនី ២៧៤នាក់) និងមន្ត្រី ២៣៧នាក់ ដែលបានចូលរួមប្រកួតលើប្រភេទកីឡា ៣៤ប្រភេទ។

លោក Dr.Tan Sri បញ្ជក់ថា អត្តពលិក និងមន្ត្រី នៃប្រភេទកីឡាទាំង ៣៤ រួមមាន កីឡាទឹក (កីឡាបាល់ទឹក លោតទឹក ហែលទឹក និងហែលទឹកពាក់ជើងទា) អត្តពលកម្ម កីឡាវាយសី បាល់បោះ ប៊ីយ៉ា ស្នូកឃ័រ ប្រដាល់សកល អុក(អុកចត្រង្គ និងអុកចិន) គ្រីឃីត ប្រណាំងទោចក្រយាន កីឡារាំ កីឡាអេឡិកត្រូនិច គុនដាវ ហ្លរប៊ល បាល់ទាត់ វាយកូនហ្គោល កាយសម្ព័ន្ធ ហុកគី ម៉ូតូទឹក យូដូ ការ៉ាតេ យុទ្ធគុនចម្រុះ (ជឺជីតស៊ូ និងឃីកបុកសីង) កីឡាឧបសគ្គ បញ្ចសីលា ប៉េតង់ ទូកក្ដោង សីដក់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល ប្រណាំងទូកប្រពែណី ទ្រីយ៉ាត្លុង បាល់ទះ លើទម្ងន់ និងកីឡាវូស៊ូ។

លោក Dr.Tan Sri Mohamad Norza Zakaria បានបន្តថា មន្ត្រី និងអត្តពលិក ដែលបានទទួលវិញ្ញាបនបត្រនេះ គឺស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវជ្រើសរើសតាមរយៈដំណើរការពិនិត្យនៅក្នុងគណៈកម្មការបស់ក្រុមប្រឹក្សាអូឡាំពិកម៉ាឡេសុីជ្រើសរើស បានប្រជុំនៅថ្ងៃទី ១៤ ខែ កុម្ភៈ និងថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ចំនួនអត្តពលិកម៉ាឡេសុី មានកីឡាករចូលរួមច្រើនជាក្នុងប្រវត្តិសាស្ត្រកីឡាសុីហ្គេម គឺក្នុងអំឡុងពេលនៅទឹកដីខ្លួនផ្ទាល់មានអត្តពលិកចំនួន ៨៤៥នាក់ និងមន្ត្រី ២៩៤នាក់ នៅឆ្នាំ២០១៧ នាទីក្រុងគូឡាឡាំពួរ។ ការប្រកួតនៅប្រទេសវៀតណាម មានអត្តពលិកចំនួន ៥៨៤នាក់ និងមន្ត្រី ២៧២ ឆ្នាំ២០២២ នៅទីក្រុងហានណូយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង