Img 1426
Swift cc time

ព្រះរាជសារសម្តេចម៉ែ៖ ព្រះរាជដំណាក់ថ្មីនៅខេត្តសៀមរាប នឹងត្រូវរៀបចំកសាងឡើងវិញ ឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បានទ្រង់ចេញព្រះរាជសារ ថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនដល់ជនរួមជាតិ និងអន្តរជាតិ ដែលបានផ្ញើសារ សម្តែងនូវសមានចិត្តសោកស្តាយ ចំពោះព្រឹត្តិការណ៍នៃឧបទ្ទវហេតុយ៉ាងតក់ស្លុត និងរន្ធត់បំផុត លើព្រះរាជដំណាក់ខេត្តសៀមរាប ដោយគ្រោះអគ្គីភ័យឆេះឆាបកន្លងទៅនេះ។ ព្រះរាជសារចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤មីនានេះ សម្តេចម៉ែមានព្រះបន្ទូលថា ព្រះរាជដំណាក់ថ្មីនឹងត្រូវរៀបចំកសាងឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។

សម្តេចមែមានព្រះបន្ទូលថា ព្រះរាជដំណាក់ខេត្តសៀមរាប ដែលមានអាយុកាលជាង ៧០ឆ្នាំមកហើយនេះ បានបន្សល់នូវអនុស្សាវរីយ៍ ប្រវត្តិសាស្ត្រ និងអត្ថន័យជាតិដ៏ធំធេងជាមួយនិងព្រះរាជបូជនីយកិច្ច តស៊ូទាមទារឯករាជ្យ បន្ទាប់ពីការយាងបំពេញយុទ្ធនាការនៅបរទេសមាន បារាំង កាណាដា អាមេរិក ជប៉ុន និងថៃឡង់។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានដឹកនាំការតស៊ូជាមួយការចូលរួមដ៏សកម្ម និងដ៏អង់អាចក្លាហានពីសំណាក់ជនរួមជាតិ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការដោយគ្មានការបង្ហូរឈាម។

រវាងខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ សម្តេចព្រះមហាក្សត្រីមានបន្ទូលថា ទ្រង់មានមហាកិត្តិយសបានដង្ហែ ព្រះបិតាឯករាជ្យជាតិ ក្នុងព្រះរាជបូជនីយកិច្ច ប្រវត្តិសាស្ត្រខាងលើនេះនៅក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ដែលជាតំបន់ស្វយ័តនាពេលនោះ រហូតទទួលបានជោគជ័យជាស្ថាពរ ជូនជាតិមាតុភូមិទាំងមូល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។


Khcct banner

អត្ថបទទាក់ទង