681 ezgif.com resize
Swift cc time

NPMEC រកឃើញគ្រាប់មីនតោន៨គ្រាប់,មីនថ្មើរជើង និងគ្រាប់យុទ្ធភណ្ឌ២០៨គ្រាប់ក្នុងខេត្តក្រចេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

ក្រចេះ៖ កម្លាំងជំនាញនៃ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) កំពុងប្រតិបត្តិការបោសសម្អាតគ្រាប់មីន នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយរកឃើញមីន ប្រភេទ TM 46 ចំនួន០៨គ្រាប់ ក្នុងរណ្តៅតែមួយ ជាប្រភេទមីនតោនប្រឆាំងរថគ្រោះ រថពាសដែក និងគ្រឿងចក្រធន់ធ្ងន់ ព្រមទាំងមីនប្រឆាំងថ្មើជើង និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ២០៨គ្រាប់។

ប្រតិបត្តិការនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដោយបានសហការជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កងកម្លាំងបោសសម្អាតមីនរបស់ NPMEC បានទទួលបន្ទុកប្រតិបត្តិការបោសសម្អាតមីនសម្រាប់ដំណាក់កាលទី១ នៅលើផ្ទៃដី ១,០៣១,៨៨០ម៉ែត្រក្រឡា និងសម្រេចបានផ្ទៃដីបានចំនួន ៥៧០,៦៥៦ម៉ែត្រក្រឡា៕ រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព


Khcct banner

អត្ថបទទាក់ទង