681 ezgif.com resize
Swift cc time

ក្រសួងអប់រំរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំ កម្ពុជាបានរៀបចំពិធីបើកជាផ្លូវការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ បានចាប់ផ្តើមជាផ្លូវការជាមួយនឹងវគ្គជម្រុះជុំទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ និង ១៨-១៩ ខែមីនា ឆ្នាំ២០២៣ ដែលមានបេក្ខជន បេក្ខនារីតំណាង ៣២ វិទ្យាល័យ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមធ្វើការប្រកួតជម្រុះយក ១៦ វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់។

គួរបញ្ជាក់ផងថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣ រៀបចំឡើងក្នុងគោលបំណងជំរុញ និងបណ្តុះយុវសិស្សឱ្យមានបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការវិភាគបែបស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយមូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំណិនឌីជីថល៕

Khcct banner

អត្ថបទទាក់ទង