Yearendyearend1140x150

រដ្ឋាភិបាលផ្ដល់ប្រាក់រង្វាន់ជិត ៣ពាន់លានរៀលដល់ម្ចាស់ជ័យលាភី កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៣មីនានេះ បានសម្រេចផ្ដល់ប្រាក់រង្វាន់សម្រាប់កីឡាករ កីឡាការិនី ដែលដណ្ដើមបានជយលាភីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ីផ្ដល់ថវិការសរុបចំនួន ២៧០៨លានរៀល កិច្ចប្រជុំនេះធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ។

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានសាសន៍ថា លោកពិតជាកោតសរសើរដល់កីឡាករ កីឡាការិនីជនពិការកម្ពុជា ទោះបីមានការពិបាក ពិសេសជំងឺរាតត្បាតកូវីដ-១៩ រយៈពេល២ឆ្នាំ តែថ្នាក់ដឹកនាំគណៈកម្មធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វិក គ្រូជំនួយ កីឡាករ កីឡាការិនី នៅតែខិតខំប្រឹងប្រែងរហូតដណ្ដើមបានជោគជ័យ និងកិតិ្តយសជូនជាតិ។

សូមរំលឹកថា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ បានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ដល់ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដោយកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជនពិការចំនួន ១១៥នាក់ លើ ១១ប្រភេទកីឡា។

ក្រុមអត្តពលិកម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៧ ប្រាក់១០ សំរឹទ្ធ ១១ ឈរចំណាត់ថ្នាក់លេខ ៧ក្នុងចំណោម១១ប្រទេសចូលរួម។ ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរាជរដ្ឋាភិបាល ក៏បានប្រគល់ប្រាក់រង្វាន់ជយលាភីដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីផងដែរ។

សូមជម្រាបថា សម្ដេច ទៀ បាញ់ បានជំរុញដល់ភាគីពាក់ព័ន្ធ ទាំងអង្គភាពកីឡា អាជ្ញាធរវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រនិងលេងកីឡា ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមជោគជ័យបន្ត និងពិសេសឆ្ពោះទៅរកការដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង