Yearendyearend1140x150

«ព្រះរាជដំណាក់»ព្រះមហាក្សត្រនៅសៀមរាបរងការខូចខាតស្ទើរទាំងស្រុងដោយសារអគ្គិភ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ព្រះរាជដំណាក់ព្រះមហាក្សត្រកម្ពុជា នៅក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ត្រូវបានរងការខូចខាតស្ទើរទាំងស្រុងដោយការវាយប្រហារពីអគ្គិភ័យ ខណៈវត្ថុបុរាណមួយសំខាន់ៗមួយចំនួនក៏អាចឆេះស្ទើរទាំងសុងផងដែរ។នេះបើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់ស៊ីស៊ីថាមស៍។

ហេតុការណ៍អគ្គិភ័យឆាបឆេះ«ព្រះរាជដំណាក់»ព្រះមហាក្សត្រនៅសៀមរាបនេះ បានកើតឡើងប្រហែលជាង១០ យប់ថ្ងៃទី ១២ មីនា ហើយបង្ករឱ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ។អគ្គិភ័យនេះ បានកើតឡើងនៅចំណុចដំណាក់របស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ»ដែលព្រះអង្គរៀបចំឡើងដើម្បីទទួលភ្ញៀវ និង ចរចានយោបាយជាមួយបារាំង និងថៃ កាលពីអតីតកាល។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមម៉ោងជាង៩ព្រឹកថ្ងៃទី ១៣ មីនានេះ ស្ថានការណ៍នៃអគ្គិភ័យត្រូវបានគ្រប់គ្រងទាំងស្រុង ហើយការខូចខាតផ្នែកខាងក្នុង គឺខូចខាតស្ទើរតែទាំងស្រុងផងដែរ។ចំពោះការខូចខាតវត្ថុបុរាណ និង មូលហេតុនៃការឆាបឆេះវិញលោកមិនអាចលម្អិតបាននៅឡើយទេ ខណៈក្រុមអ្នកជំនាញកំពុងសិក្សាស្រាវជ្រាវបន្ត។

ព្រះរាជដំណាក់ព្រះមហាក្សត្រ គឺត្រូវបានសាងសង់ជាយូរឆ្នាំមកហើយ។ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ឡើង ដើម្បីកែលម្អសោភណ្ឌភាពទីធ្លា សួនច្បារ ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏ដូចជាបន្ថែមនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញព្រះរាជដំណាក់ និង បានបញ្ចប់នៅក្នុងឆ្នាំ ២០២១ នេះ ទៅតាមដំណាក់កាលកែលម្អនីមួយៗ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង