ភ្នំពេញ៖ ខ្សែភាពយន្ដ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នឹងសម្ភោធនាថ្ងៃទី១៣ មីនា ស្អែកនេះ។ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជារឿងនិទានបែបប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។
បើតាមសម្ដេច ហ៊ុន សែន រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» អាចចាត់ទុកថាជាភាពយន្តរឿងភាគ ដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ជាមួយនិងរឿងភាគតាមបែបប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជាពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកជីវិតទៅប្តូរនិងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត៕