Yearendyearend1140x150

បុណ្យទន្លេទាក់ទាញភ្ញៀវទេសចរចូលរួមជាង១លាននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ធំ៖ ពិធីបុណ្យទន្លេលើកទី៧ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មីនា បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនា​ប្រមាណ ១,១២៨,៥០០​នាក់។

ឯកឧត្តម ថោង ខុន បានបញ្ជាក់លម្អិតថាថ្ងៃទី​៧​ ​មីនា​ មានប្រមាណ​១៨,៥០០​នាក់ ថ្ងៃទី​៨​ ​មីនា​ ប្រមាណ​៣៨៥,០០០​នាក់​ ថ្ងៃទី​៩​ ​មីនា​ ម្រមាណ​៤០៥,០០០​នាក់ និង ថ្ងៃទី១០ មីនា មានប្រមាណ៣២០,០០០នាក់។ សរុបចំនួន៣ថ្ងៃ​ មានប្រមាណ​១,១២៨,៥០០​នាក់។

ឯកឧត្តម ថោង ខុន បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ ស្ទឹងត្រែង និង ខេត្តក្រចេះជាដើម។

ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគេសរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញ ពួកគាត់ចូលរួមទស្សនាការសម្ដែងសិល្បៈ របាំ និងចម្រៀងសម័យ ព្រមទាំងទិញដូរផលិតផល-ទំនិញ និងម្ហូបអាហារដែលអាជីវករ-សិប្បករលក់ជូននៅតាមស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកនានា។

តាមការឱ្យដឹងពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងអនុញ្ញាតឱ្យពិធីបុណ្យទន្លេនេះបន្តលេងកម្សាន្តនៅថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ម្យ៉ាងប្រជាពលរដ្ឋក៏ចង់នៅដើរលេងកម្សាន្តបន្តទៀត ហើយអាជីវករក៏នៅបន្តលក់ដូរបានកាក់កបរាល់ថ្ងៃរាល់យប់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង