Cctime 6monthsfree desktop
Cc times  web banner kh (2)

កីឡាករ កីឡាការិនីទទួលបាន «មេដាយមាស» ដាក់បញ្ចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ  / រូបភាពដោយ៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

 

ភ្នំពេញៈ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ មីនានេះ បានធ្វើការត្រួតពិនិត្យបញ្ជីឈ្មោះ កីឡាករ កីឡាការិនី ដែលទទួលដាយមាស ត្រូវបញ្ចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ ក្នុងឆ្នាំ ២០២២ កន្លងមក ក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ ប្រកួតដណ្តើមបានមេដាយសរុបចំនួន ២១១ គ្រឿង ដែលឈរនៅចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេស។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ កន្លងទៅ ក្រសួងមហាផ្ទៃដែលទទួលបានជោគជ័យក្រោយដណ្តើមបានមេដាយយ៉ាងច្រើនពីការប្រកួត ក្នុងនោះមេដាយសរុបចំនួន ២១១ គ្រឿង រួមមាន៖ មេដាយមាស ១០៣ គ្រឿង មេដាយប្រាក់ ៥៨ គ្រឿង និងមេដាយសំរឹទ្ធ ៥០ គ្រឿង ដែលជួយឱ្យក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេស។ កិច្ចការងាររៀបចំបញ្ជីឈ្មោះកីឡាករ កីឡាការិនី ត្រៀមបញ្ចូលក្នុងក្រខ័ណ្ឌនគរបាលជាតិនេះ សម្រេចទៅបានស្ទើរតែ ១០០ ភាគរយហើយ ពោលគឺនៅតែបញ្ជូនឯកសារដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតែប៉ុណ្ណោះ»។

  

លោកបន្ថែមដែរថា កីឡាករ កីឡាការិនីដែលនឹងទទួលបានក្របខ័ណ្ឌ ត្រូវខិខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរជូនអង្គភាព និងជាតិមាតុភូមិដោយលោកបានសង្កត់ធ្ងន់ថា ក្របខ័ណ្ឌដែលសម្តេច ស ខេង ផ្តល់ជូននៅពេលនេះ គឺជាការផ្តល់ប្រាក់រង្វាន់ដ៏ធំធេង ពោលគឺពេញ ១ ជីវិត និងមានតម្លៃមហាសាល ជូនដល់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព។

លោក សរ សិទ្ធិ បានបន្តថា កីឡាករ កីឡាការិនីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនទៅប្រជែងយកមេដាយ ក្នុងការប្រកួតទាំងក្នុងក្របខ័ណ្ឌជាតិ និងឆាកអន្តរជាតិ ជាពិសេសការត្រៀមខ្លួនចូលរួមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង