Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ទម្រាំឈ្នះជ័យលាភី«ជជែកដេញដោល»បេក្ខជនមួយក្រុមឆ្លងកាត់បទពិសោធន៍រាប់មិនអស់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ បេក្ខនារី តុលា សុភទ្រា និង វណ្ណា ច័ន្ទម៉ូលីយ៉ា គឺជាសមាជិកនៃក្រុមយុវជនដែលទទួលបានជ័យលាភីលេខ១នៃការប្រកួង«ជជែកដេញដោល»ដែលរៀបចំឡើងដោយ ក្រុមការងារសភាយុវពាណិជ្ជករកម្ពុជា(JCI)។ទម្រាំឈ្នះជ័យលាភី បេក្ខជនមួយក្រុមនេះ បានឆ្លងកាត់បទពិសោធន៍រាប់មិនអស់ ហើយពួកគេពិតជាមានភាពសប្បាយរីករាយចំពោះខិតខំប្រឹងប្រែងកន្លងមក។

កញ្ញា តុលា សុភទ្រា
កញ្ញា វណ្ណា ច័ន្ទម៉ូលីយ៉ា
កញ្ញា ស៊្រុន សុគន្ធារី

កញ្ញា តុលា សុភទ្រា បច្ចុប្បន្នជានិស្សិតឆ្នាំទី១ កំពុងតែសិក្សាជំនាញនីតិសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរួមក្រុមជាមួយនឹង កញ្ញា វណ្ណា ច័ន្ទម៉ូលីយ៉ា ជានិស្សិតឆ្នាំទី១ សិក្សាជំនាញគ្រប់គ្រងព័ត៌មានវិទ្យានៅ សាកលវិទ្យាល័យអន្តវជាតិផារ៉ាហ្គន និង សមាជិកម្នាក់ទៀតដែលកំពុងសិក្សានៅប្រទេសកូរ៉េគឺកញ្ញា ស៊្រុន សុគន្ធារី ដើម្បីធ្វើការប្រកួតជជែកដេញដោលនៅក្នុងកម្មវិធីរបស់ JCI រហូតទទួលបានជ័យលាភី។

មុននឹងជាប់ជ័យលាភីពី JCI កញ្ញាទាំងបីរូប បានឆ្លងកាត់ដំណាក់កាលពីរធំៗ ដែលដំណាក់កាលទី១ ត្រូវប្រកួតជាមួយនឹងអ្នកចូលរួមផ្សេងទៀតចំនួន ១២៥ នាក់ និង ដំណាក់កាលទី២ គឺត្រូវប្រកួតជាមួយនឹងក្រុមផ្សេងៗទៀត ៨ ក្រុមដែលមានបេក្ខជនសរុបចំនួន ២៤ នាក់។ភាពលេចធ្លោជម្រុញឱ្យទទួលបានភាពជោគជ័យ ក្នុងការប្រកួត គឺដោយសារក្រុមបេក្ខជននេះធ្លាប់ទទួលបានបទពិសោធន៍កន្លងមកដោយបានចូលរួមកម្មវិធីប្រកួតជាច្រើន និងទទួលបានការចែករំលែកពីសិស្សច្បង។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស៊ីស៊ីថាមស៍ ក្រុមបេក្ខជនជ័យលាភី បានចែករំលែកពីផលលំបាកទម្រាំបានជោគជ័យ ពោលគឺបេក្ខជនទាំងបីរូបនេះធ្លាប់បានចូលរួមប្រកួតផ្សេងទៀតជាច្រើនជាមួយនឹងបេក្ខជនដែលពូកែច្រើន តែមិនទទួលបានជោគជ័យទេ។ដោយសារតែការមិនបោះបង់ ក្រុមយុវជនទាំងអស់នោះ បន្តរៀនសូត្រពីកំហុសដែលធ្លាប់មានកន្លងមកពីការប្រកួតពីមុនៗ ធ្វើឱ្យក្រុមនេះទទួលបាននូវជ័យលាភីក្នុងចំណោមយុវជនដទៃជាច្រើនទៀត។

ក្រុមបេក្ខជន បានលើកឡើងថា ការចូលរួមការជជែកដេញដោល យុវជនបានរៀនសូត្រចំណេះដឹងទូទៅផ្សេងៗពីអ្នកចូលរួមប្រកួតផ្សេងៗ ដូចនេះ ប្រសិនបើចូលរួមកម្មវិធីប្រកួតប្រជែង កុំគិតតែម្យ៉ាងថាចង់ឈ្នះតែមួយមុខ គួរតែផ្តោតទៅលើការរៀនសូត្រអ្វីដែលថ្មីទើបអាចអភិវឌ្ឍខ្លួនបានប្រសើរជាងមុន។ការចូលរួមដំបូងៗតែងតែរមែងបានលទ្ធផលមិនទាន់ដូចអ្វីដែលយើងរំពឹងទេ តែកុំផ្តោតខ្លាំងលើលទ្ធផលខ្លាំងជាងអ្វីដែលខ្លួនអាចរៀនសូត្របានពីប្រធានបទអី។

គួរបញ្ជាក់ថា កញ្ញា តុលា សុភទ្រា,កញ្ញា វណ្ណា ច័ន្ទម៉ូលីយ៉ា,កញ្ញា ស៊្រុន សុគន្ធារី គឺជាមិត្តរួមក្រុមដែលជជែកដេញដោលលើប្រធានបទ៖…..ជាភាសាអង់គ្លេស។បេក្ខនារីទាំងបីរូប បានលើកពាន កាលពីខែកុម្ភៈ នៅក្នុងកម្មវិធីប្រកួតជជែកដេញដោល នៅទីតាំងមជ្ឈមណ្ឌលភាសា អេ អាយ អាយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង