Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងទេសចរណ៍ដឹកនាំដាំដើមឈើជាង១០០ដើមក្នុងថ្ងៃទី១នៃបុណ្យទន្លេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងទេសចរណ៍

កំពង់ធំ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសកម្មភាពដាំដើមឈើប្រមាណជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជំរុញស្មារតីនិងសកម្មដាំដើមឈើ ថែរក្សាការពារព្រៃឈើ និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើជាដើម។ ការដាំដើមឈើជាង១០០ដើមនេះ បានធ្វើនៅថ្ងៃទី០៨ មីនា ត្រូវថ្ងៃទី១ នៃបុណ្យទន្លេលើកទី៧។

នាឱកាសនោះ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការដាំដើមឈើនេះគឺជាសកម្មភាពបង្ហាញឱ្យឃើញការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍។ សកម្មភាពដាំដើមឈើនៅថ្ងៃទី១នៃបុណ្យទន្លេនេះនឹងក្លាយទៅជាចលករជួយជំរុញសាធារណៈជនឱ្យបន្តចូលរួមដាំដើមឈើឡើងវិញ និងចូលរួមថែរក្សាការពារព្រៃឈើដែលមានស្រាប់សម្រាប់បច្ចុប្បន្ន និងទៅអនាគត។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ព្រោះការដាំដើមឈើនេះមិនមែនសម្រាប់តែទេសចរនោះទេ ពិសេសគឺសម្រាប់គូស្វាមីភរិយាថ្មីនេះតែម្ដង អាចដាំក្រោយពេលរៀបការហើយ ហើយមកថែរក្សាឱ្យបានរស់និងលូតលាស់ល្អ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀតដែរ។

លោក តុប សុភ័ក ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ព្រោះការដាំដើមឈើនេះមិនមែនសម្រាប់តែទេសចរនោះទេ ពិសេសគឺសម្រាប់គូស្វាមីភរិយាថ្មីនេះតែម្ដង អាចដាំក្រោយពេលរៀបចំការហើយ ហើយមកថែរក្សាឱ្យបានរស់រាន លូតលាស់ធនធាត់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀតដែរ។

គួរបញ្ជាក់ថា កូនឈើដែលបានរៀបចំដាំនាឱកាសនោះ គឺមានចំនួនសរុបប្រមាណជាង១០០ដើម ភាគច្រើនជាប្រភេទដើមធ្នង់ ដើមបេង ដើមនាងនួន ដែលសុទ្ធតែជាប្រភេទឈើប្រណីត។

នៅក្នុងថ្ងៃទី១នៃបុណ្យទន្លេ ក្រៅពីពិធីដាំដើមឈើអនុស្សាវរីយ៍ចំនួនជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ ស្រុកកំពង់ស្វាយ ក៏មានកម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និង មានការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរនិងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន និងមានកម្មវិធីជាច្រើនទៀត៕

ពិធីក្រុងពាលីសុំសេចក្ដីសុខក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៧ (រូបភាព៖ ក្រសួងទេសចរណ៍)
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង