Yearendyearend1140x150

CAMSOC គ្រោងដាក់ Wi-Fi ក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
លោក វ៉ាត់ ចំរើន 

ភ្នំពេញ៖ គណៈកម្មធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅថ្ងៃទី ៧ ខែ មីនានេះ បានបើកកិច្ចប្រជុំទាក់ទងនឹងការបំពាក់ប្រព័ន្ធ Wi-Fi នៅពហុកីឡាដ្ឋានជាតិមរតកតេជោ និងតាមទីលានប្រកួតនានា សម្រាប់សម្រួលដល់អ្នកផ្សាយព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងសម្រួលដល់មហាជន ដែលបានចូលរួមទស្សនាក៏អាចប្រើប្រាស់បានផងដែរ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិកីឡា ក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ការយកចិត្តទុកដាក់ចាំបាច់ គឺបានបំពេញនូវការបំពាក់ Wi-Fi នៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ នៅភូមិកីឡាផង និងបរិវេណទីធ្លាសាធារណៈក៏ត្រូវដាក់បំពាក់ Wi-Fi ផងដែរ»។ លោកបន្ថែមដែរថា «ទាំងពេលបើក-បិទ និងការប្រកួតផ្សេងៗទៀតក្នុងនៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ គឺអាចប្រើប្រាស់ Wi-Fi បាន ដែលធ្វើឲ្យកំណើននៃការផ្សព្វផ្សាយចេញរូបភាពទាំងអស់នៅពហុកីឡាដ្ឋាន មានភាពទូលំទូលាយ និងជះឥទ្ធិពលដល់ប្រទេសក្រៅបានល្អ»។ លើសពីនេះលោកក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធ Wi-Fi នេះ នឹងត្រូវបំពាក់នៅមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ (Internationsl Broadcast Center –IBC) និងមជ្ឃមណ្ឌលអ្នកសារព័ត៌មានផ្សេងៗផងដែរ។

គួរបញ្ជាក់ដែរថា ការប្រើប្រាស់នូវប្រព័ន្ធ Wi-Fi ត្រូវបែងចែកជា២៖ ទី១ សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គណៈកម្មធិការជាតិ(CAMSOC)ដែលមានការផ្សព្វផ្សាយ ក៏ដូចជាសម្រួលដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាត់ ភ្នាក់ងារទរស្សន៍ងាយស្រួលបញ្ជូនព័ត៌មាន និងមួយទៀតសម្រាប់ មហាជន ក៏អាចប្រើ Wi-Fi ជួយផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមបានផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង