Yearendyearend1140x150

សម្ដេចព្រះមហាក្សត្រី យល់ថាស្ដ្រីកម្ពុជាជាកម្លាំងចលកររួមចំណែកនៃកំណើនសេដ្ឋកិច្ច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានផ្ញើសារអបអរខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។ ក្នុងន័យនៃសារនេះ សម្ដេចព្រះមហាក្សត្រី គាំទ្រការលើកយកប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺពិតជាមានសារៈសំខាន់ ដែលជាប្រធានបទឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងបន្តរំលេចពីតម្លៃន ការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ។

សម្ដេចព្រះមហាក្សត្រី បានកត់សម្គាល់ឃើញថា ស្ត្រីកម្ពុជា ជាកម្លាំងចលករដែលបានរួមចំណែកនៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង ប្រកបដោយសក្តានុពលក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពី កិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែកយ៉ាង សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ។

ទន្ទឹមនិងនោះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ បានកត់សម្គាល់ឃើញថា ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជាក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រួមទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច-សង្គមពី វិបត្តិកូរីដ-១៩ និងកិច្ចការនៅលើឆាកអន្តរជាតិ ។ ការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បីធានាថាប្រជាជនគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូល រួមប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលបាននឹងកំពុងវិវត្តន៍ទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និងបរិយាប័ន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង