Img 1426
Swift cc time

រដ្ឋបាលភ្នំពេញកោះភាគីពាក់ព័ន្ធប្រជុំ ករណីកកស្ទះចរាចរណ៍ នៅម្តុំការដ្ឋាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយពីមានការកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃ១ មីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលីសចរារណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋាននេះអោយបានល្អប្រសើរជាងមុន។

កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកិច្ចប្រជុំខាងលើនេះឡើង គឺដើម្បីអោយមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលីសចរារណ៍ រួមគ្នាគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះមានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃ១មិនាកន្លងមកនេះ នៅតំបន់ការដ្ឋាននេះបានកកស្ទះចរាចររហូតដល់ទៅ ៥ទៅ៦ម៉ោងឯណោះ។

លោក កើត ឆែ បានជម្រុញអោយធ្វើការកែសម្រួល ដោយបង្រួមរបងការដ្ឋានអោយតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់នេះអោយបានល្អប្រសើរ សំដៅអោយមានលំហូរចរាចរណ៍បានល្អ។

បន្ថែមពីនេះ លោក កើត ឆែ ក៏បានជម្រុញអោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការឲ្យបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ ដោយមិនអោយឆ្លងកាត់តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ៕


Khcct banner

អត្ថបទទាក់ទង