681 ezgif.com resize
Swift cc time

មន្ទីពេទ្យ «តេជោសន្តិភាព» ពិនិត្យសុខភាពកីឡាករដោយឥគិតថ្លៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី ២ ខែ មិនានេះ សហព័ន្ធកីឡាជាតិបានប្រកាស់ដល់ កីឡាករទាំងអស់ដែលមានសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ដែលមានមានបញ្ហាសុខភាព ឬគ្រោះថ្នាក់ និងរបួសផ្សេងៗ ត្រូវទៅពិនិត្យសុខភាព នៅមន្ទីពេទ្យ« តេជោសន្តិភាព »ដោយមិនយកកម្រៃលើសេវាពិនិត្យ និងព្យាបាលឡើយ។

ដោយមានការទទួលអនុវត្តប្រកបដោយសម្មរតីយកចិត្តដាក់ខ្ពស់ពីក្រសួងសុខាភិបាល «សម្ដេច ហ៊ុន សែន» បានចេញសេចក្ដីប្រកាស ដល់គ្រប់កីឡាករ កីឡាការនី ឬអ្នកហាត់កីឡាទាំងអស់ ដែលមានសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ព្រមទាំងយុវជន ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនិងសកម្មភាពកីឡា ហើយមាននូវបញ្ហាសុខភាព ឬគ្រោះថ្នាក់ និងរបួសផ្សេងៗ ត្រូវទៅពិនិត្យសុខភាពនៅមន្ទីពេទ្យតេជោសន្តិភាព ដោយមិនយកកម្រៃលើសេវាពិនិត្យ និងព្យាបាល ត្រូវអនុវត្តចាប់ពីថ្ងែជូនដំណឹងនេះតទៅ។

គួរបញ្ជាក់ថា មន្ទីពេទ្យជាតិតេជោសន្តិភាព មានអាសយដ្ឋាននៅ ភូមិ បឹងតាមក សង្កាត់គោកកា ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ។ មន្ទីពេទ្យជាតិតេជោសន្តិភាព ជាមន្ទីពេទ្យដែលធំជាងគេ ហើយមានសម្ភារបរក្ខាវិជ្ជសាស្រ្តទំនើប ផ្ដល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ហើយមានគ្រៃជិត ១មុីនគ្រៃសម្រាប់សម្រាកព្យាបាលផងដែរ។


Khcct banner

អត្ថបទទាក់ទង