Yearendyearend1140x150

«ទន្លេយ៉ាងសេ»គឺជាគំរូក្នុងការការពារបរិស្ថានចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អបរិស្ថានវិទ្យាបានបង្កើនជីវចម្រុះនៅក្នុងទីក្រុង Yibin ដែលជាទីក្រុងមួយនៅលើទន្លេ Yangtze ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ដោយបរិស្ថាន និងទឹកនៅទីនោះមានសភាពស្រស់ស្អាតជាខ្លាំង។

ទីប្រជុំជន់សាងសង់នៅមាត់ទន្លេ ទីក្រុង Yibin ជាកន្លែងដែលទន្លេ Jinsha និង Minjiang ហូរចូលទន្លេ Yangtze ត្រូវបានគេស្គាល់ថាជាទីក្រុងដំបូងគេនៅលើទន្លេ Yangtze ដែលជាផ្លូវទឹកវែងបំផុតនៅក្នុងប្រទេសចិន។ ទីក្រុងនេះបានឃើញការកើនឡើងនៃជីវចម្រុះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចាប់តាំងពីការហាមឃាត់ការនេសាទរយៈពេល ១០ ដែលត្រូវបានណែនាំដោយរដ្ឋាភិបាល។

អភិបាលក្រុង Yibin លោក Liao Wenbin មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុងកាលពីឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពអេកូឡូស៊ីរបស់ក្រុង Yibin ។ លោកបន្ថែមថា"ខ្ញុំបានស្តាប់ដំបូន្មានរបស់លោក Xi Jinping ដោយផ្ទាល់នៅពេលគាត់ទៅលេង Yibin ។ គាត់បានចង្អុលបង្ហាញថាតំបន់នានាគួរតែបង្កើនការយល់ដឹងរបស់ពួកគេអំពីស្ថានភាពទាំងមូល និងអភិវឌ្ឍការយល់ដឹងដ៏រឹងមាំអំពីការការពារតំបន់ខាងលើនៃទន្លេ Yangtze ។ លោកក៏បានអំពាវនាវឲ្យរក្សាស្តង់ដារខ្ពស់ដើម្បីការពារគុណភាពទឹក និងធានាបាននូវលំហូរទឹកទន្លេជាបន្តបន្ទាប់។

ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅក្រុង Yibin កាលពីខែមិថុនា ឆ្នាំមុន លោកប្រធានាធិបតី Xi បានទៅទស្សនាសួនច្បារមាត់ទឹក។ លោកបានកត់សម្គាល់ថា ការការពារបរិស្ថាននៃអាងទន្លេ Yangtze គឺជាគន្លឹះក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៅក្នុងខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze និងរក្សាតំបន់នេះជាលំយោលនៃអរិយធម៌ចិន។

ក្នុងឆ្នាំ ២០០៥ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន លោក Xi Jinping ដែលជាប្រធានបក្សនៃខេត្តនោះ បានដាក់ចេញនូវគំនិតដំបូងថា ទឹកថ្លា និងភ្នំខៀវស្រងាត់ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសចិន។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់ និងធ្វើសកម្មភាពលើគោលគំនិត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិ ដើម្បីរក្សាភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ មន្ត្រីទីក្រុង Yibin និយាយថា ពួកគេនឹងបង្កើននិរន្តរភាព ជំរុញការផ្លាស់ប្តូរបៃតង និងតស៊ូមតិសម្រាប់របៀបរស់នៅដែលមានកាបូនទាប។

ដឹកនាំដោយគំនិតរបស់លោក Xi លើការការពារបរិស្ថាន ទីក្រុង Yibin ដែលធ្លាប់បំពុលបរិស្ថានបានក្លាយជាកន្លែងស្វាគមន៍ភ្ញៀវទេសចរណ៌ជាច្រើន។ ការរីកចម្រើនផ្នែកអេកូឡូស៊ីមិនត្រឹមតែនាំមកនូវសុភមង្គលកាន់តែច្រើនដល់អ្នករស់នៅប៉ុណ្ណោះទេ ថែមទាំងបានជួយធ្វើតារាងទិសដៅសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសចិនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង