Yearendyearend1140x150

ក្រុមហ៊ុនដឹកជញ្ជូន៥ ឯកភាពជំរុញការធ្វើអាជីវកម្មផ្តល់សេវាប្រព័ន្ធឌីជីថល ទៅថ្ងៃមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងសាធារណការ នៅថ្ងៃទី០២មីនា បានបើកកិច្ចប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជាចំនួន៥ មាន TADA, GRAB, WE GO, LM CAR និង PASS APP។ ជាលទ្ធផល ខាងក្រុមហ៊ុនទាំង៥ និងសមាគមម៉ូតូកង់បី បានឯកភាពតាមសំណើរបស់ក្រសួងលើការជម្រុញរបៀបធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជូនប្រជាពលរដ្ឋ សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ទៅថ្ងៃមុខទាំងអស់គ្នា។

កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដោយបានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងស្នើឱ្យក្រុមហ៊ុនត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាសលេខ ១០០ ប្រក.សក.ដជគ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

នាឱកាសនោះ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនដែលជាដៃគូអភិវឌ្ឍ និងសមាគមម៉ូតូកង់បី ដែលបានសហការជាមួយក្រសួង នាពេលកន្លងមក និងនៅតែបន្តចូលរួមទៅពេលអនាគតជាមួយគ្នា ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

កិច្ចប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ

“កត្តាកកស្ទះចរាចរណ៍នៅតាមដងផ្លូវសាធារណៈ បង្កឡើងដោយមូលហេតុអ្នកបើកបរមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក” នេះជាការលើកឡើងរបស់ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្នុងកិច្ចប្រជុំពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស

កិច្ចប្រជុំជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ

ឆ្លៀតក្នុងពេលនោះ ឯកឧត្ដម បានរំឮកពីការចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ព្រោះដើម្បីជៀសវាងការកកស្ទះ ហើយចំណុចចំបងដែលធ្វើឱ្យមានការស្ទះតាមផ្លូវកើតឡើងគឺបង្ករមកពីការមិនគោរពច្បាប់តែម្តង។

ជាលទ្ធផលនៃកិច្ចពិភាក្សាខាងក្រុមហ៊ុនទាំង៥ និងសមាគមម៉ូតូកង់បី បានឯកភាពតាមសំណើរបស់ក្រសួងលើការជម្រុញរបៀបធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជូនប្រជាពលរដ្ឋ សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ទៅថ្ងៃមុខទាំងអស់គ្នា ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង