Yearendyearend1140x150

ក្រសួងបរិស្ថានរៀបចំយុទ្ធនាការ"អន្ទាក់សូន្យ"វគ្គ២ បន្ទាប់ពីបញ្ចប់វគ្គ១ជោគជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យលើកទី១សម្រេចបានជោគជ័យកន្លងទៅថ្មីៗនេះ។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរៀបចំសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី ២ ខែមីនា ដើម្បីធ្វើការប្រកាសបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ ដែលក្នុងនេះមានចំនួន៦ខេត្តនៅ តំបន់ជួរភ្នំក្រវាញ។

លោក នេត្រ ភក្រ្តា បានថ្លែងថាយុទ្ធនាការអន្ទាក់សូន្យនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៣ខែមីនា ឆ្នាំ ២០២៣។ យុទ្ធនាការនេះមានគោលបំណងសំខាន់ៗចំនួន៤គឺទី១គឺការពង្រឹងការគាំទ្រ ប្រមូលនូវធនធានដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ,ទី២ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់, ទី៣ ការពង្រឹងទៅលើការអនុវត្តច្បាប់និង ពង្រឹងទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងទី៤ ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។

លោកមានប្រសាសន៍ថា គោលបំណងទាំង៤នេះ គឺផ្តោតសំខាន់ ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីផលប្រយោជន៍សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃឱ្យបានកើនឡើងដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ជាវិស័យទេសចរណ៍ធម្មជាតិដែលជាផ្នែកមួយនៃទេសចរណ៍ផ្សារភ្ជាប់ទឹកដី។

លោកបានមានប្រសាសន៍ដោយបញ្ជាក់បន្ថែមថា យុទ្ធនាការអន្ទាក់សូន្យតំណាក់កាលទី១បានធ្វើឡើងចំនួន៦ខេត្ត ហើយយុទ្ធនាការអន្ទាក់សូន្យតំណាក់ទី២នេះក៏មានចំនួន៦ខេត្តដែរ ដោយបានចាប់ផ្តើមពីខេត្តពោធិ៍សាត់ ទៅខេត្តកំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងសៀមរាប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង