
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រថា អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកនៅត្រឹម ២.៤ ភាគរយនៅក្នុងខែមករា ខណៈអត្រាអាចរកបាននៃការងារបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។
អត្រាអ្នកអត់ការងារធ្វើតាមរដូវកាលចុះទាបជាងការព្យាករណ៍ជាមធ្យមរបស់អ្នកសេដ្ឋកិច្ច ២.៥ ភាគរយនៅក្នុងការស្ទង់មតិរបស់ Reuters ។ ទិន្នន័យរបស់ក្រសួងការងារបានបង្ហាញថា សមាមាត្រការងារចំពោះអ្នកដាក់ពាក្យបានធ្លាក់ចុះដល់ ១.៣៥ ពី ១.៣៦ នៃខែធ្នូ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីខែសីហា ឆ្នាំ ២០២០៕