ភ្នំពេញ៖ កីឡាករជើងខ្លាំងប្រេសុីល Thiago បានមកហ្វឹកហាត់នៅកម្ពុជា ដោយរូបគេមើលឃើញពីការ គាំទ្រពីបងប្អូនខ្មែរ ហើយគេក៏ចង់សិក្សាអំពីគុនខ្មែ និងវប្បធម៌ខ្មែរផងដែរ។ លោកបានមកធ្វើការហ្វឹកហាត់គុនខ្មែរដើម្បីត្រៀមខ្លួនទៅប្រកួតនៅប្រទេសអាល្លឺម៉ង់ នាពេលខាងមុខ ។
លោក Thiago បានគូសបញ្ជាក់ថា លោកពិតជាគោរពស្រឡាញ់ប្រជាជនកម្ពុជាយ៉ាងខ្លាំង ជាពិសេស លោកចង់សិក្សាអំពីគុនខ្មែរ និងវប្បធម៌ខ្មែរ ទៅផ្សព្វផ្សាយលើពិភពលោក។ហើយ ការមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជានេះ គឺលោកយល់ឃើញថា គុនខ្មែរកម្ពុជា គឺជាកីឡាមួយដែលពោលពេញទៅដោយក្បាច់ប្រយុទ្ធច្បាស់លាស់ និង ងាយស្រួលចាប់ចំណុចខ្សោយរបស់សត្រូវ មិនត្រឹមតែការហ្វឹកហាត់នោះទេ។ លោក Thiago ក៏និងមានបំណងចង់រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា លោក Thiago សម្រេចចិត្តមកប្រទេសកម្ពុជាដោយរូបលោកមើលឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានវប្បធម៌ដ៏ល្អវិសេសវិសាល បូករួមជាមួយប្រជាជនពោលពេញទៅដោយស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋកម្ពុជាដែលស្នេហាវិស័យកីឡាប្រដាល់ក៏បង្ហាញពីការស្រលាញ់ និង គាំទ្រដល់រូបលោកជាខ្លាំង៕