ព្រៃវែង៖ ដោយមានការឧបត្ថម្ភគាំទ្រ ពីសំណាក់ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នឹងរៀបចំកម្មវិធីប្រកួតប្រជែងយុវជនឆ្នើម ស្តីពី “យុវជនឌីជីថល” ដែលផ្តល់ឱកាសជូនយុវជនខេត្តព្រវែង ដើម្បីបញ្ចេញសមត្ថភាពច្នៃប្រឌិត គំនិតបង្កើតថ្មីលើផ្នែកបច្ចេកវិទ្យាឌីជីថល និងដើម្បីត្រៀមខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យា ពេញលេញ សម្រាប់អាជីពការងារ កិច្ចការងារសហគមន៍ និងប្រទេសជាតិ។
នីតិវិធីក្នុងការចូលរួមប្រកួតប្រជែង មានដូចខាងក្រោម៖
១- យុវជនចុះឈ្មោះចូលរួមប្រកួតប្រជែង តាមរយៈតំណភ្ជាប់ shorturl.at/knMSV ឬ QR Code (ទទួលចុះឈ្មោះរហូតដល់ថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៣)
២- គណៈកម្មការធ្វើការវាយតម្លៃ ជ្រើសរើសបេក្ខជន-បេក្ខនារី ដើម្បីចូលរួមប្រកួត (Short List)
៣- អ្នករៀបចំកម្មវិធី ធ្វើការជូនដំណឹងដល់បេក្ខជន-បេក្ខនារី និងធ្វើការជួបជុំលើកទី១ ដើម្បីណែនាំអំពីប្រធានបទ ការចាត់ក្រុម និងនីតិវិធី នៃការប្រកួតប្រជែង
៤- ដំណើរការនៃកម្មវិធីប្រកួតប្រជែង (រយៈពេលពេញមួយថ្ងៃ កាលបរិច្ឆេទ និងទីកន្លែងនឹងជម្រាបជូននៅពេលក្រោយ)៕