Cctimesw1140xh150cm copy

គម្រោងទស្សនៈយុវជន ស្វែងរកយុវជនប្រកួតជជែកពីបញ្ហាស្រ្តី និងការងារថែទាំមិនមានប្រាក់កម្រៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គម្រោងទស្សនៈយុវជន កំពុងតែស្វែងរកយុវជនដែលមានចំណូលចិត្តក្នុងការនិយាយដើម្បីដាក់ពាក្យចូលរួមប្រកួតជជែកដេញដោលអំពីប្រធានបទទាក់ទងនឹងស្ត្រី និងការងារថែទាំដែលមិនមានប្រាក់កម្រៃ ។ ការប្រកួតនេះគឺសម្រាប់និស្សិតដែលកំពុងសិក្សានៅភ្នំពេញ ដែលបើកទទួលការចុះឈ្មោះរហូតដល់ថ្ងៃទី ៧ មីនា ឆ្នាំ២០២៣។

កម្មវិធីប្រកួតជជែកដេញដោលដែលរៀបចំដោយគម្រោងទស្សនៈយុវជន ទទួលការដាក់ពាក្យជាផ្លូវការរហូតដល់ថ្ងៃទី ៧ មីនា ឆ្នាំ២០២៣ ដែលឆ្នាំនេះ យុវជននឹងប្រកួតអំពីប្រធានបទទាក់ទងនឹងស្រ្តី និងការងារថែទាំដែលមិនមានប្រាក់កម្រៃ។

មុននឹងអាចចូលរួមការប្រកួត យុវជននឹងឆ្លងកាត់ដំណាក់កាលដូចតទៅ ដាក់ពាក្យតាមអនឡាញ វគ្គប្រកាសលទ្ធផលវគ្គជម្រុះ វគ្គសម្ភាសន៍ និងវគ្គប្រកាសលទ្ធផលស្ថាពរ។ ក្រោយបានជ្រើសរើសជាផ្លូវការ យុវជននឹងចូលរួមវគ្គហ្វឹកហាត់ផ្សេងៗពីសំណាក់គ្រូបង្វឹកទាក់ទងនឹងការនិយាយជាសាធារណៈ និងការជជែកដេញដោល រួមទាំងវគ្គសិក្សាអំពីប្រធានបទដែលពាក់ព័ន្ធនឹងស្ត្រី និងការងារថែទាំដែលមិនមានប្រាក់កម្រៃ ពីសំណាក់អ្នកជំនាញដែលធ្វើការទាក់ទងនឹងវិស័យនេះផ្ទាល់។

សម្រាប់លក្ខខណ្ឌក្នុងការដាក់ពាក្យ មានដូចជា អ្នកដាក់ពាក្យត្រូវតែជានិស្សិតដែលកំពុងតែបន្តការសិក្សានៅរាជធានីភ្នំពេញ មានការយល់ដឹងមូលដ្ឋានក្នុងការនិយាយជាសាធារណៈ និងការជជែកដេញដោល មានចំណាប់អារម្មណ៍ក្នុងការរៀនសូត្រ និងស្វែងយល់បន្ថែមទៅលើបញ្ហាទាក់ទងនឹងបទដ្ឋានយេនឌ័រនៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមវគ្គនានាដែលក្រុមការងារបានរៀបចំតាមរយៈពេលកំណត់។

សម្រាប់អត្ថប្រយោជន៍នៃការចូលរួមមានដូចជា ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើបញ្ហាយេនឌ័រ និងដំណោះស្រាយ រៀនសូត្រពីគន្លឹះក្នុងការជជែកពិភាក្សាជាសាធារណៈ មានទំនាក់ទំនងល្អជាមួយនឹងយុវជន និងយុវនារីដែលមានសក្តានុពលផ្សេងទៀតដែលដាក់ពាក្យក្នុងការប្រកួត អភិវឌ្ឍជំនាញក្នុងការទំនាក់ទំនងគ្នា និងការធ្វើការងារជាក្រុម និងមានឱកាសក្នុងការបញ្ចេញមតិ និងទស្សនៈរបស់អ្នកទៅលើបញ្ហាដែលបានមើលឃើញនៅក្នុងសង្គមផ្ទាល់។

ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ RULErs ឬ ទស្សនៈយុវជន និងចុចលើតំណភ្ជាប់៖ https://docs.google.com/forms/d/e/1FAIpQLSd3g1WHXEaIcluVI-UG_IfORBcBUQyASRyOniU6rgcp0FDkUA/viewform ។

គម្រោងទស្សនៈយុវជនត្រូវបានបង្កើតឡើងដោយ RULErs ដោយទទួលបានការគាំទ្រជាថវិកាពី NGO CEDAW បានរៀបចំកម្មវិធីជជែកដេញដោលជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០២១ ទាក់ទងនឹងបញ្ហាស្រ្តីដែលស្ត្រីជួបប្រទះក្នុងសង្គម។ នេះជាឆ្នាំទី៣ ដែលក្រុមការងារបានរៀបចំការប្រកួតប្រជែងក្នុងការជជែកដេញដោលទៅលើបញ្ហាទាំងនេះ។

RULErs ជាគម្រោងរបស់ក្រុមយុវជនដែលមានឆន្ទៈក្នុងការជួយយុវជន ដែលបានបង្កើតគម្រោងជាច្រើនតាំងពីឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីជួយលើកកម្ពស់យុវជនកម្ពុជាឱ្យទទួលបានឱកាសនានា និងនៅតែបន្តធ្វើការងារនេះដោយស្វែងរកជំនួយដើម្បីបង្កើតជាគម្រោងថ្មីៗបន្តទៅមុខទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង