681 ezgif.com resize
Swift cc time

កូនផ្សោតទើបនិងកើត០១ក្បាល ត្រូវបានប្រទះឃើញនៅតំបន់អភិរក្សអន្លង់កាំពី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ កូនផ្សោតមួយក្បាលទើបនិងកើត នៅថ្ងៃទី២៧ ឬ២៨ ខែកុម្ភៈ ត្រូវបានប្រទះឃើញក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម នៅស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតថ្មីនេះ មានទម្ងន់ពី៩ទៅ១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។

នៅថ្ងៃទី០១ មីនា ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះឃើញកូនផ្សោតថ្មី ដែលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

តាមការសន្និដ្ឋានរបស់ក្រុមជំនាញបានបង្ហាញថា កូនផ្សោតថ្មីនេះទើបនឹងកើតនៅថ្ងៃទី២៧ ឬ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានទម្ងន់ពី៩ទៅ១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។ តាមប្រភពពីឆ្មាំទន្លេ និងអ្នករត់ទូកដ បានឱ្យដឹងថា មានកូនផ្សោតផ្សេង០១ក្បាលទៀត បានកើតនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែក្រុមការងារជំនាញពុំអាចថតរូបបាន។

គួរបញ្ជាក់ថា កំណើតកូនផ្សោតថ្មីមួយក្បាលនេះ ស្របពេលនឹងការទទួលបាននូវអនុក្រឹត្យថ្មី លេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់គ្របគ្រងសត្វផ្សោតទន្លេមេគង្គ អនុម័តដោយប្រមុខរាជរដ្ឋាភិបាល សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន៕


Khcct banner

អត្ថបទទាក់ទង