Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានប្រមាណជិត ៩០%ហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ -ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុប ៥៣គីឡូម៉ែត្រ គិតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ការងារសាងសង់សម្រេចបាន ៨៩,៨៥ភាគរយហើយ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ បានសាងសង់កាលពី ខែមករា ឆ្នាំ២០១៩ គ្រោងនឹង បញ្ចប់ការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ នៅថ្ងៃទី២៨កុម្ភៈ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ចំពោះតម្លៃនៃការសាងសង់ ផ្លូវនេះ បូករួមទាំងថ្លៃនៃការ ប្រឹក្សា បច្ចេកទេស សរុប ចំនួន២៧៣លានដុល្លារ មានតម្លៃ ថ្លៃណាស់ ក្នុងការសាងសង់ផ្លូវ ដែលមានប្រវែង ៥៣គីឡូម៉ែត្រនេះ ព្រោះត្រូវធ្វើកម្រាសខ្ពស់ និង មានស្តង់ដារតាមបច្ចេកទេសត្រឹមត្រូវ ។

បើយោងតាមក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ មានផ្លូវមេប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ កម្រាស់បេតុងស៊ីម៉ង់ត៍សរសៃដែក ២២សង់ទីម៉ែត្រ និងផ្លូវខ្នែង សរុប ៥,៣៧៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រ លើកតួផ្លូវ១៣ម៉ែត្រ កម្រាស់ (AC) ៩សង់ទីម៉ែត្រ។

កំណាត់ផ្លូវមេក្នុងទីប្រជុំជនប្រវែង២,៨០គីឡូម៉ែត្រ មានទទឹងសរុប២៧ម៉ែត្រ និងកំណាត់ផ្លូវមេក្រៅទីប្រជុំជន ប្រវែង ៤៤,៨០គីឡូម៉ែត្រ មានទទឹងសរុប ២៥ម៉ែត្រ។ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង ១៧,៧៧០គីឡូម៉ែត្រ និងខ្សែផ្លូវកាត់ភូមិសាស្ត្រខេត្តកណ្តាល ប្រវែង ៣៥,២១៣គីឡូម៉ែត្រ មានស្ពានវែងប្រវែង ៩៩៦ម៉ែត្រ ស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៤៨ម៉ែត្រ ស្ពានរំលងប្តូរទិស (Interchange) និងស្ពានរំលង(Flyover) មានតម្លៃសាងសង់ប្រមាណ ២៦៧,៦៧ លានដុល្លារ ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ មានផ្លូវតភ្ជាប់ទៅនឹងទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះ ឈ្នះ និងមហាវិធីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង