Cctimesw1140xh150cm copy

កីឡាករ ព្រំ សំណាងទទួលបាន«ម៉ូតូ»មួយគ្រឿងពីអភិបាល​ខេត្ត​កំពង់ស្ពឺ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង (ឆ្វេង) កីឡាករ ព្រំ សំណាង (ស្តាំ) 

កំពង់ស្ពឺ៖អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង នៅថ្ងៃទី ១ មីនានេះ បានសម្រេចប្រគល់ម៉ូតូមួយគ្រឿងជូនដល់កីឡាករ ព្រំ សំណាង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games។នេះជាការលើកទឹកចិត្តមួយសម្រាប់កីឡាករកម្ពុជាព្រំ សំណាង ក្នុងអាជីពប្រដាល់របស់គេបច្ចុប្បន្ន។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អភិបាល​ខេត្ត​កំពង់ស្ពឺ ​លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ការប្រគល់ម៉ូតូមួយគ្រឿងដល់កីឡាករ ព្រំ សំណាងពេលនេះ គឺដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ដែលបានតស៊ូតនាំយកជ័យជម្នះដល់កម្ពុជាក្នុងឆាកអន្តរជាតិកន្លងមក។

លោក វ៉ី សំណាង បានថ្លែងថា "ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាងសូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។"

គួរបញ្ជាក់ថា កីឡាករគុនខ្មែរ ព្រំ សំណាង នៅតែបន្តសាងនូវប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួននៅលើសង្វៀន Thai Fighi ដោយការវាយជាមួយដៃគូររបស់គេយ៉ាងមានទំនុកចិត្ត ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជំនះ ដោយបានផ្ដួលជើងខ្លាំង រុស្សី ឲ្យបោះបង់នូវការប្រគួតនៅក្នុងទឹកទី១។នេះជាការប្រគួតលើកទី២ របស់គេដែលបានវាយនៅលើសង្វៀន Thai Fighi ប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង