681 ezgif.com resize
Swift cc time

សៀវភៅ«សត្វស្លាបទន្លេមេគង្គលើ»ជាប្រភពព័ត៌មានសំខាន់សម្រាប់សិក្សាពីសត្វស្លាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ CINE HUB - ស៊ីណេហាប់

ភ្នំពេញ៖ សៀវភៅ «សត្វស្លាបទន្លេមេគង្គលើ» រៀបរៀងដោយលោក ណុប វណ្ណារិទ្ធ មានបង្ហាញនូវសត្វស្លាបផ្សេងៗគ្នាចំនួន២១៦ប្រភេទ ដែលមានវត្តមាននៅតាមដងទន្លេមេគង្គលើ។ សៀវភៅនេះ បង្ហាញយ៉ាងច្បាស់ អំពីឈ្មោះសត្វស្លាបទាំងអស់នៅតាមតំបន់ទន្លេមេគង្គលើ រួមទាំងពត៌មានលម្អិតអំពីសត្វស្លាបនីមួយៗ ដើម្បីងាយស្រួលសម្រាប់អ្នកអានក្នុងការចំណាំ និងសិក្សាស្វែងយល់អំពីសត្វស្លាបនៅក្នុងប្រទេសកម្ពុជា។

សៀវភៅ «សត្វស្លាបទន្លេមេគង្គលើ» ដែលបោះពុម្ពជាលើកទី២ បានធ្វើបច្ចុប្បន្នភាពរួមមាន សត្វស្លាប ចំនួន២១៦ប្រភេទ ដែលមានវត្តមាននៅតាមដងទន្លេមេគង្គលើ ខេត្តក្រចេះ ស្ទឹងត្រែងជាប់ព្រំប្រទល់ប្រទេសឡាវ។ ។ សៀវភៅនេះផ្តល់ជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់សហគមន៍ទេសចរណ៍មើលសត្វស្លាបក្នុងស្រុក និងអ្នកដែលមានបំណងសិក្សាស្វែងយល់អំពីសត្វស្លាបនៅកម្ពុជា។

គួរបញ្ជាក់ថា សៀវភៅសត្វស្លាបនៃកោះសាមសិបបោះពុម្ពនៅក្នុងអំឡុងខែមករា ឆ្នាំ២០២១ ដែលបានបង្ហាញនូវវត្តមានសត្វស្លាបរហូតដល់១៧០ប្រភេទនេះ កំពុងរស់នៅតំបន់អេកូទេសចរណ៍កោះសាមសិប ហើយសៀវភៅសត្វស្លាបនៃកោះសាមសិប បានធ្វើការបោះពុម្ភផ្សាយលើកទី២ មានចំណងជើងសៀវភៅ «សត្វស្លាបទន្លេមេគង្គលើ» ៕

រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង


Khcct banner

អត្ថបទទាក់ទង