ភ្នំពេញ៖ Raven Hope Career Center នឹងមានកម្មវិធីសិក្ខាសាលាមួយសម្រាប់យុវជននៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តបង្កើនប្រសិទ្ធភាពការងារក្នុងនាមជាយុវជន។
បើតាមការបង្ហាញជូនសាធារណៈនៅក្នុងឆាណែលតេលេក្រាមរបស់អ្នកបង្កើតមាតិកា Emcee Sopheak បានបង្ហាញឱ្យឃើញថា កម្មវិធីសិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ២ ដល់ ម៉ោង ៤ រសៀល នៅទីតាំងជាន់ទី7M , សាល PP2 Conference Hall - កោះពេជ្រដែលអ្នកចូលរួមអាចស្វែងរកទីតាំងដោយចូលទៅកាន់តំណភ្ជាប់ : https://goo.gl/maps/AhYjJgAGGk4BHnkHA ។
គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងពិភាក្សាប្រធានបទស៊ីជម្រៅបន្ថែមទៅលើការគ្រប់គ្រងពេលវេលាឱ្យបានល្អសម្រាប់ជីវិតនិងទម្លាប់ប្រចាំថ្ងៃ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស ៤រូបដែលមកពីវិស័យផ្សេងៗគ្នាក្នុងគោលដៅតែមួយគឺជួយពង្រឹងសមត្ថភាពយុវជនកម្ពុជា។
វាគ្មិនទាំង ៤ រូបមានដូចជា ស្ថាបនិកនៃ Raven Hope Career Center គឺកញ្ញា Karen Robinson , កញ្ញា Chakriya Sem និង លោក Vatanak Serey Vong ដែលជា គ្រូបង្វិកជីវិត , និងអ្នកបង្កើតមាតិកា Sopheak Pheap ។
បើតាមការជូនដំណឹង បានឱ្យដឹងថា កម្មវិធីនេះនឹងបើកសម្រាប់យុវជនចុះឈ្មោះចូលរួមដោយសេរីដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ចំនួនតែ ៧៥ នាក់តែប៉ុណ្ណោះ ដូចនេះប្រសិនបើយុវជនណាមានបំណងចូលរួមត្រូវចុះឈ្មោះឱ្យបានទាន់ពេលវេលាដើម្បីអាចបានចូលរួមកម្មវិធីដ៏ល្អមួយនេះ។
ប្រសិនបើមានបំណងចូលរួមកម្មវិធីនេះសូមចុចទីនេះដើម្បីចុះឈ្មោះ Group Telegram https://t.me/+-JQit8mH9NQ3ZTNl ។