
ចិន៖ វិស័យទេសចរណ៍របស់ប្រទេសចិនបានដំណើរការស្ទុះងើបឡើងវិញយ៉ាងរឹងមាំ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនដ៏មមាញឹកបានបិតបញ្ចប់ និងការបន្ធូបន្ថយវិធានការធ្វើដំណើរមានការប្រសើរឡើងវិញ។ ចាប់តាំងពីចុងបញ្ចប់នៃពិធីបុណ្យនិទាឃរដូវមក តម្លៃសំបុត្រយន្តហោះ និងការស្នាក់នៅក្នុងគោលដៅពេញនិយមមួយចំនួននៅទូទាំងប្រទេសចិនបានធ្លាក់ចុះ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។
តំបន់ទេសចរណ៍ Huanglong (Yellow Dragon) នៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ត្រូវបានគ្របដណ្ដប់ដោយព្រិលនិទាឃរដូវកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យទីកន្លែងនេះស្រដៀងទៅនឹងទឹកដីទេពអប្សរពណ៌ស និងធ្វើឱ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង។
ចំពេលមានការងើបឡើងវិញនៃវិស័យទេសចរណ៍ តំបន់ទេសភាពបានទទួលភ្ញៀវទេសចរជាង ១០ម៉ឺននាក់ កើនឡើងជាង ៤០០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយសារសីតុណ្ហភាពឡើងខ្ពស់ រថយន្តដឹកអ្នកដំណើរ និងរថយន្តក្រុងសម្រាប់មើលទេសភាពក្នុងតំបន់ទេសភាពបានដំណើរការឡើងវិញមុនពេលកំណត់ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរ។
លោកស្រី Zhang ដែលជាអ្នកទេសចរមកពីទីក្រុង Chongqing បាននិយាយថា "ទេសភាពនាពេលនេះស្អាតជាងពេលណាៗទាំងអស់ ខ្ញុំស្រលាញ់ទេសភាពបែបនេះជាខ្លាំង ហើយខ្ញុំនិងមកលេងទីនេះម្តងទៀតនៅឆ្នាំក្រោយ។
ចំណែកនៅខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចេញផ្សាយផែនការហោះហើររបស់ពួកគេសម្រាប់រដូវកាលថ្មី និងចាប់ផ្តើមកម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយចាប់ផ្តើមឡើងវិញ និងបង្កើនចំនួនជើងហោះហើរអ្នកដំណើរជាច្រើន។
ចាប់តាំងពីដើមឆ្នាំនេះមក តំបន់សានស៊ី បានទទួលភ្ញៀវទេសចរសរុបចំនួនជាង១លាននាក់ កើនឡើង ៤៦០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕