Img 1426
Swift cc time

កម្ពុជាដណ្ដើមបានមេដាយ៣គ្រឿងក្នុងការប្រកួតជើងឯកអាស៊ី Ju-Jitsu នៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមកីឡាករកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមកីឡាករកម្ពុជាដណ្ដើមបានមេដាយចំនួន៣ គឺប្រាក់២ និងសំរឹទ្ធ១ នៅប្រទេសថៃ ។ ការប្រកួតនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ ការប្រកួតជើងឯកអាស៊ី Ju-Jitsu លើកទី៧។

កីឡាករកម្ពុជាដែលបានមេដាយប្រាក់ក្នុងការប្រកួតជើងឯកអាស៊ី Ju-Jitsu នៅថៃ រួមមាន លោក សរ សុផានុត និងកញ្ញា ទិន សុវណ្ណលីនណា ក្នុងកម្មវិធី Show Mixed និង Show Female គឺកញ្ញា ទិន សុវណ្ណលីនណា និង កញ្ញា ហេង ស៊ីវហៀង។ សម្រាប់ម្ចាស់មេដាយសំរឹទ្ធ គឺលោក ទូច ភីកដា និងលោក គង់ មុនាមិថូរ៉ា សម្រាប់កម្មវិធី Show Male ផងដែរ។ នេះបើយោងតាមលោក ស៊ាន សុភ័គ អគ្គលេខាធិការសហព័ន្ធកីឡា Ju-Jitsu នៅកម្ពុជា។

គូរបញ្ជាក់ថា ការប្រកួតនេះបានចាប់ផ្ដើមប្រកួតកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុងបាងកក ក្នុងប្រទេសថៃ ។ ហើយព្រឹត្តិការណ៍នេះនឹងជួយពង្រឹងសមត្ថភាពអត្តពលិក Ju-Jitsu កម្ពុជាបន្ថែមទៀត សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕






Khcct banner

អត្ថបទទាក់ទង