Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រុង និង ខណ្ឌកម្ពុជាចំនួន៧ជាប់ជ័យលាភី ទីក្រុងស្អាត«ផ្ការំដួល៣ទង»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ត្រូវបានប្រកាសនូវលទ្ធផល នាថ្ងៃទី២៧ កុម្ភៈ ដែលមានបេក្ខភាពចំនួន៣៨ ដែលទទួលបានជ័យលាភី។ក្នុងនោះរកឃើញជ័យលាភីផ្ការំដួល ៣ទង មានចំនួន៦ ក្រុង និង ១ខណ្ឌ ដែលចាត់ទុកថា ជាទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ។នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជា។

ជ័យលាភីផ្ការំដួល ៣ទងចំនួន៧នោះមានជាអាទិ៍៖ ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងសៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុងកំពត និង ក្រុងកំពង់ចាម។រីឯជ័យលាភីផ្ការំដួល ២ ទង មាន១៤ក្រុង និង ៣ខណ្ឌ រួមមាន៖ ក្រុងកំពង់ឆ្នាំង ក្រុងបានលុង ក្រុងពោធិ៍សាត់ ក្រុងប៉ោយប៉ែត ក្រុងច្បារមន ក្រុងក្រចេះ ក្រុងសិរីសោភ័ណ ក្រុងស្ទឹងសែន ក្រុងសួង ខណ្ឌទួលគោក ខណ្ឌ៧មករា ក្រុងព្រៃវែង ក្រុងស្វាយរៀង ខណ្ឌដង្កោ ក្រុងសែនមនោរម្យ ក្រុងប៉ៃលិន និង ក្រុងតាខ្មៅ។

ចំណែកជ័យលាភីផ្ការំដួល ១ ទង មាន៦ក្រុង និង៨ខណ្ឌមានដូចជា៖ ក្រុងស្ទឹងត្រែង ក្រុងព្រះវិហារ ខណ្ឌសែនសុខ ក្រុងសំរោង ក្រុងបាវិត ខណ្ឌចំការមន ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងដូនកែវ ក្រុងខេមរភូមិន្ទ ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និង ខណ្ឌបឹងកេងកង។ រីឯក្រុង ខណ្ឌ មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួលមានចំនួន ១ក្រុង និង ២ខណ្ឌ មាន ខណ្ឌឬស្សីកែវ ក្រុងកោះរ៉ុង និងខណ្ឌកំបូល។

គួរបញ្ជាក់ថា មូលដ្ឋាននៃការវាយតម្លៃទីក្រុងស្អាត ផ្អែកលើសូចនាករចំនួន៧ចំណុច។ ទី១ សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន ទី២ សូចនាករនៃភាពស្អាត ទី៣ សូចនាករនៃការគ្រប់គ្រងសំណល់ ទី៤ សូចនាករនៃការបញ្ជ្រាបការយល់ដឹង ទី៥ សូចនាករនៃតំបន់បៃតង ទី៦ សូចនាករសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និងទី៧ សូចនាករនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ លំដាប់ពិន្ទុសម្រាប់ជ័យលាភីផ្ការំដួល៣ទង ចន្លោះពី ៤១និង ១១៣ នៃលក្ខណៈវិនិច្ឆ័យ ស្មើនឹង ១២០ពិន្ទុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង