
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានប្រាប់ទៅកាន់មន្រ្តីនៃទីក្រុងវ៉ាស៊ីនតោនថាគួរតែបញ្ឈប់នយោបាយប្រភពដើមនៃ កូវីដ១៩ និង "លាបពណ៌" ប្រទេសចិនជាមួយនឹងការអះអាងថាជំងឺរាតត្បាតបានផ្ទុះចេញពីមន្ទីរពិសោធន៍នៃប្រទេសចិន។
លោកស្រីម៉ៅបាននិយាយថា "ការតាមដានប្រភពដើមនៃ SARS-CoV-2 គឺនិយាយអំពីវិទ្យាសាស្ត្រ ហើយមិនគួរធ្វើនយោបាយទេ" ។ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងថាមពលសហរដ្ឋអាម៉េរិកបានពិនិត្យមើល "ការស៊ើបការណ៍សម្ងាត់ថ្មី" ដែលបង្ហាញថា មេរោគនៅពីក្រោយ កូវីដ១៩ មិនមានប្រភពពីធម្មជាតិទេគឺជាការផ្ទុះចេញពីប្រទេសចិន។ លោកស្រី បន្ថែមថា "ប្រទេសចិនតែងតែគាំទ្រ និងចូលរួមក្នុងការស្វែងរកប្រភពដើមតាមវិទ្យាសាស្ត្រជាសកល"។
របាយការណ៍ដំបូងនៃមេរោគបានមកពីទីក្រុង Wuhan នៃខេត្ត Hubei របស់ប្រទេសចិន និងជាកន្លែងរបស់វិទ្យាស្ថានមេរោគដ៏លេចធ្លោ។ អង្គការមិនរកប្រាក់កម្រៃរបស់សហរដ្ឋអាម៉េរិកហៅថា EcoHealth Alliance កំពុងប្រើប្រាស់មូលនិធិពីវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាម៉េរិក ដើម្បីស្រាវជ្រាវមេរោគប្រចៀវនៅវិទ្យាស្ថានមេរោគ Wuhan ។ អ្នករិះគន់បានស្នើការស្រាវជ្រាវនេះថាជាឧបាយកល "ការទទួលបានមុខងារ" ដ៏គ្រោះថ្នាក់នៃមេរោគ ដែល EcoHealth និង NIH បានបដិសេធ៕