
វៀតណាម៖ កងទ័ពវៀតណាមបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះដែលបន្សល់ទុកពីសមរភូមិសង្រ្គាមជាមួយបារាំងក្នុងភូមិ Dien Bien Phu ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ពីសាលាបង្រៀននៅខេត្ត Dien Bien ភាគខាងជើង។
គ្រាប់បែកនេះត្រូវបានរកឃើញនៅវិទ្យាល័យ ក្នុងទីប្រជុំជន Dien Bien Phu កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយកម្មករកំពុងសាងសង់ទំនប់ទប់ទល់នឹងសំណឹកសម្រាប់សាលា។ គ្រាប់បែកដែលមានទម្ងន់ ៣៥០ គីឡូក្រាមដែលច្រេះនោះដាក់នៅក្រោមដី ២ ម៉ែត្រ។
បញ្ជាការដ្ឋានយោធាខេត្តបាននិយាយថា វាត្រូវបានទម្លាក់ដោយបារាំងក្នុងអំឡុងពេលសមរភូមិ Dien Bien Phu ដែលជាផ្នែកនៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ ដែលវៀតណាមបានប្រយុទ្ធរវាងឆ្នាំ ១៩៤៦និង ១៩៥៤ ។
ចាប់តាំងពីឆ្នាំ ១៩៧៥ នៅពេលដែលសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាម៉េរិកបានបញ្ចប់ មានអ្នកស្លាប់ជាង ៤០,០០០ នាក់ និង ៦០,០០០នាក់រងរបួសដោយសារគ្រាប់មិនទាន់ផ្ទុះ (UXO)។ យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនជាតិវៀតណាមមានស្ទើតែ គ្រប់ខេត្ត-ក្រុងទាំង ៦៣ មានប្រភេទគ្រាប់បែក UXO ពាសពេញផ្ទៃដីប្រមាណ ៥.៦លានហិកតា ស្មើនឹង ១៧.៧១% នៃផ្ទៃដីរបស់ប្រទេស។ តាមការប៉ាន់ស្មានថា គ្រាប់មិនទាន់ផ្ទុះពី៦០ម៉ឺនទៅ៨០ម៉ឺនតោននៅក្រោមដី៕