Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រពើយក្សសម្លាប់ស្ត្រីអាយុ ៨៥ ឆ្នាំនៅ Florida

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ស្ត្រីអាយុ ៨៥ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សត្វក្រពើមួយខណៈពេលដែលនាងកំពុងដើរជាមួយឆ្កែរបស់នាងនៅតំបន់ Fort Pierce រដ្ឋ Florida ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វក្រពើប្រវែង ៣ ម៉ែត្រ ដំបូងបានវាយប្រហារឆ្កែរបស់ស្ត្រី ប៉ុន្តែបានដេញតាមនាងវិញម្តង ក្រោយនាងព្យាយាមជួយសង្គ្រោះសត្វចិញ្ចឹមនោះ។

ការវាយប្រហាររបស់សត្វក្រពើ ជាពិសេសបណ្តាលឱ្យស្លាប់ គឺជារឿងចម្លែក។ ឆ្កែរបស់ស្ត្រីបានរួចរស់ជីវិតពីការវាយប្រហាររបស់ក្រពើ។ ក្រុមមន្រ្តីអភិរក្សសត្វព្រៃបាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ជនរងគ្រោះត្រូវបានគេរកឃើញវិញហើយ ក៏ប៉ុន្តែនាងត្រូវបានបាត់បង់ជីវិតបាត់ទៅហើយ" ។

អ្នកជិតខាងបានប្រាប់សារព័ត៌មានក្នុងស្រុកថា សត្វក្រពើបានងើបចេញពីទឹក ហើយរកវាយប្រហារឆ្កែរបស់នាង។ នាងបានព្យាយាមយកឆ្កែចេញឆ្ងាយពីក្រពើ ប៉ុន្តែត្រូវបានធ្លាក់ទៅជាជនរងគ្រោះ ខណៈនាងមិនត្រូវបានគេស្គាល់អត្តសញ្ញាណភ្លាមៗទេ។ ក្រុមមន្រ្តីអភិរក្ស ផ្តល់អនុសាសន៍ឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការមើលឃើញសត្វក្រពើនៅពេលដែលនៅជិតទឹកសាប ហើយប្រសិនបើត្រូវបានខាំដោយសត្វក្រពើ "រឿងល្អបំផុតដែលត្រូវធ្វើគឺការរកអាវុធការពារខ្លួន" ។

សត្វក្រពើអាចត្រូវបានរកឃើញនៅក្នុងស្រុកទាំង ៦៧ នៃរដ្ឋផ្លរីដា ប៉ុន្តែពួកវា "កម្រខាំមនុស្ស ហើយការស្លាប់ដោយសារការកើតឡើងបែបនេះគឺកម្រណាស់" នេះបើយោងតាមការអះអាងរបស់ក្រុមមន្រ្តីអភិរក្សសត្វក្នុងតំបន់។ យោងតាមទិន្នន័យរបស់ FWC ចាប់តាំងពីឆ្នាំ ១៩៤៨ មក មានតែក្រពើ ២៦ ក្បាលក្នុងចំណោម ៤៤២ ខាំក្នុងរដ្ឋនេះបានបណ្តាលឱ្យមនុស្សស្លាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង