Yearendyearend1140x150

ព្រំ សំណាង បន្តនាំយកជ័យជំនះជូនកម្ពុជានៅលើសង្វៀនThai Fighi

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ : កីឡាករ ព្រំ សំណាង ថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ២០២៣ បានយកឈ្នះទៅលើកីឡាករ Firdavszhon រុស្សី នៅមុននេះបន្តិច។ កីឡាករ ព្រំ សំណាង បានផ្ដួល់កីឡាករជើងខ្លាំងមកពីប្រទេស រុស្សី គី Firdavszhon ត្រឹមទឹកទី១ នៅលើសង្វៀន Thai Fighi ប្រទេសថៃ។

កីឡាករគុនខ្មែរ ព្រំ សំណាង នៅតែបន្តសាងនូវប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួននៅលើសង្វៀន Thai Fighi ដោយការវាយជាមួយដៃគូររបស់គេយ៉ាងមានទំនុកចិត្ត ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជំនះ ដោយបានផ្ដួលជើងខ្លាំង រុស្សី ឲ្យបោះបង់នូវការប្រគួតនៅក្នុងទឹកទី១ ។ ដោយបានប្រើជង្គុងរបស់គេចាក់ចូលផ្ទៃមុខ ធ្វើឲ្យកីឡាករ Firdavszhon បោះបង់ការប្រគួតរបស់គេក្នុងទឹកទី១តែម្ដង។

គួរបញ្ជាក់ថា សម្រាប់កីឡាករកម្ពុជា ព្រំ សំណាង ជាការប្រគួតលើកទី២ របស់គេហើយដែលបានវាយនៅលើសង្វៀន Thai Fighi ប្រទេសថៃ ជាពិសេសក៏បានសម្រេចគោលដៅលើមុខមាត់គុនខ្មែរលើឆាកអន្តរជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង