681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរាក្រៅពីមើលភ្ញៀវទេសចរ បានធ្វើការសម្អាតនៅតំបន់រមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍

សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងHCC Angkor នាថ្ងៃទី២៣ កុម្ភៈ ក្រៅពីមានតួនាទីពិនិត្យមើលរបៀបរៀបរយចំពោះភ្ញៀវទេសចរ បានធ្វើការសម្អាតដី ប្រមូលសំរាម ស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅទីតាំងនានានៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពនៃភ្ញៀវទេសចរ។

អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ ទៅលើសោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។

ជាក់ស្តែង ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ ភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា នគរបាលការពារបេតិកភណ្ឌ មគ្គទេសក៍ទេសចរណ៍ និងHCC Angkor ដែលក្រៅពីមានតួនាទីពិនិត្យមើលរបៀបរៀបរយចំពោះភ្ញៀវទេសចរហើយ ក្រុមការងារបានសម្អាតដី ប្រមូលសំរាម ស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅទីតាំងនានានៅតំបន់រមណីយដ្ឋានអង្គរ។

ការសម្អាតបរិស្ថាននេះ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពនៃភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាព និងអារម្មណ៍ក្នុងពេលទស្សនា៕

រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍
រូបភាព៖ ក្រុមការងារភ្នាក់ងារទេសចរណ៍


Khcct banner

អត្ថបទទាក់ទង