ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣កុម្ភៈ បានសម្រេចផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិក ដែលដណ្ដើមបានមេដាយមាសនឹងទទួលបានចំនួន១ម៉ឺនដុល្លារ មេដាយប្រាក់៧ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៣ពាន់ដុល្លារ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមចំណាយថវិកា ចំនួន១២៤លានដុល្លារ ក្នុងដំណើរការកីឡានៅក្នុងតំបន់អាស៊ានលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ ប្រភេទកីឡាទាំង៣៧ មាន១៦ប្រភេទកីឡា ជាកីឡាអូឡាំពិក និង១៦ប្រភេទទៀតជាកីឡាតំបន់អាស៊ាន។
គួរបញ្ជាក់ដែរថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានសិទ្ធិជាលើកដំបូង ។ ហើយព្រឹត្តិការណ៍ស៊ីហ្គេមនឹងប្រកួតជាផ្លូវការនៅថ្ងៃទី៥ ខែ ឧសភា ដល់ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ៕